អន្លង់ផ្សោតកាំពី ជាគោលដៅទេសចរណ៍ដ៏ចម្បងនារដូវវស្សា
រមណីយដ្ឋានអន្លង់ផ្សោតកាំពីជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ... The post អន្លង់ផ្សោតកាំពី ជាគោលដៅទេសចរណ៍ដ៏ចម្បងនារដូវវស្សា appeared first on Kampuchea Thmey Daily.

តំបន់អេកូទេសចរណ៍អន្លង់ផ្សោតកាំពីជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ និងល្បីបំផុតក្នុងខេត្តក្រចេះ ទោះបីជាស្ថិតនៅក្នុងរដូវណាក៏ដោយភ្ញៀវទេសចរ នៅតែអាចជិះទូកកម្សាន្ត និងគយគន់ទស្សនាសត្វផ្សោតទន្លេមេគង្គ បានធម្មតាជារៀងរាល់ថ្ងៃ។

រមណីយដ្ឋានអន្លង់ផ្សោតកាំពីជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី។
អ្នកទេសចរអាចជិះទូកទស្សនាសត្វផ្សោតអណ្ដែតខ្លួនទាំងហ្វូងៗ ហាក់ដូចម្ដាយនឹងកូន បង និងប្អូន កំពុងហែលប្រឡែងគ្នាលើផ្ទៃទឹក។
អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ផ្សោតទាំង ៥ កន្លែង នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ដែលមានសត្វផ្សោតរស់នៅប្រមាណជា ១១១ក្បាល។ នេះបេីយោងតាមកាបញ្ជាក់របស់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។

ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូក និងចំណាយពេលយូរ រយៈពេល១ម៉ោង ដើម្បីបានទស្សនាសត្វផ្សោត នារដូវប្រាំង អាចចំណាយពេលយ៉ាងយូរត្រឹម ១ ម៉ោង រីឯរដូវវស្សាវ ភ្ញៀវទេសចរ អាចត្រូវចំណាយពេលយ៉ាងយូងជាងនេះ ក្នុងការទស្សនាសត្វផ្សោតពីព្រោះនារដូវវស្សាសត្វផ្សោតត្រូវការបំលាស់ទីពីកន្លែងមួយទៅមួយកន្លែងទៀត ដេីម្បីតាមរកចំណី។
សូមបញ្ជាក់ថា ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាកូនផ្សោតទី៧ បានកេីតក្នុងឆ្នាំ២០២៥នេះ ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង៕


អត្ថបទ៖ ប្រុញ វិធិន
The post អន្លង់ផ្សោតកាំពី ជាគោលដៅទេសចរណ៍ដ៏ចម្បងនារដូវវស្សា appeared first on Kampuchea Thmey Daily.