NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ចូលរួម​ប្រជុំ​ ២លើក​ហើយ​ជា​មួយ​ម្ចាស់ផ្ទះ​ The post NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ appeared first on Kampuchea Thmey Daily.

NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ចូលរួម​ប្រជុំ​ ២លើក​រួចមកហើយ​ជា​មួយ​ម្ចាស់ផ្ទះ​ថៃ​ ពី​ដំណើរ​ការ​នៃ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣៣​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ខាង​មុខ។​

លោក​ ញ៉ាន សុខវិសាល

លោក​ ញ៉ាន សុខវិសាល នាយបេសកកម្មរបស់​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ខាង​កម្ពុជា​បាន​ចូលរួម​ប្រជុំ​អំពី​ដំណើរ​ការងារ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​បាន​ ២លើក​រួច​មក​ហើយ​។​ ក្នុង​នោះ​កម្ពុជា​សម្រេច​បញ្ជូន​ ៤០​ប្រភេទ​កីឡា​ក្នុង​ចំណោម​ ៥០​ប្រភេទ​កីឡា​ដែល​ម្ចាស់​ផ្ទះ​ដាក់​ឲ្យ​ប្រកួត។​

រូបភាពតំណាង

មាន​ការ​ផ្លាស់ប្ដូរ​ទៀត​យ៉ាងណា​នោះ​រង់ចាំ​មើល​ដំណាក់កាល​ Entry By Name​ នៅ​ចន្លោះ​ខែ​មេសា​ បន្ត​ទៀត​ទើប​អាច​បញ្ជាក់​បាន​ថា​ប្រភេទ​កីឡា​ណាខ្លះ​ និង​កីឡាករ កីឡាការិនី​ ណា​ខ្លះ​មាន​ឈ្មោះ​អាច​ចូលរួម​ប្រកួត​បាន។​ អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​ដែរនាយ​បេសកកម្ម​ក៏​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រជុំ​ជា​ថ្មី​ទៀត​ដែរ​នៅ​ទីក្រុង​បាងកក។​

លោក​ ញ៉ាន សុខវិសាល និងលោក​ វ៉ាត់ ចំរើន

បញ្ជាក់​ដែរ​ថា​ ស៊ីហ្គេម លើក​ទី៣៣​ ឆ្នាំ​២០២៥​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេសថៃ​ អំឡុង​ថ្ងៃ​ទី៩​ ដល់​ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០២៥។​ កម្ពុជា​គ្រោង​នឹង​បញ្ជូន​ ៤០​ប្រភេទ​កីឡា​ចូលរួម​ប្រកួតប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

The post NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ appeared first on Kampuchea Thmey Daily.