រដ្ឋាភិបាលអាមេរិក ពិចារណាទិញភាគហ៊ុន នៅក្នុង US Steel ចំពេលការទិញយកពីក្រុមហ៊ុន Nippon Steel

ស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន United States Steel Corp. ដែលនឹងផ្តល់ឱ្យខ្លួននូវអំណាចវេតូលើការសម្រេចចិត្តសំខាន់ៗចំពេលមានផែនការដោយក្រុមហ៊ុន Nippon Steel Corp របស់ជប៉ុនក្នុងការទិញយកក្រុមហ៊ុនដែកថែបអាមេរិក។ ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ការទទួលបានភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក ដោយផ្តល់សិទ្ធិពិសេសក្នុងការទប់ស្កាត់សកម្មភាពមួយចំនួនរបស់ក្រុមហ៊ុន Nippon Steel ដូចជាការកាត់បន្ថយសមត្ថភាពផលិតកម្ម ដែលជាមធ្យោបាយមួយ ដើម្បីធានាការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ។ ក្រុមហ៊ុនផលិតដែករបស់ជប៉ុន បាននឹងកំពុងរៀបចំផែនការធ្វើឱ្យសមភាគីអាមេរិករបស់ខ្លួនក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់បង្ហាញពីទំហំនៃភាគហ៊ុនដែលគាត់នឹងយល់ព្រមនោះទេ។ គម្រោងភាគហ៊ុនមាសអាចកំណត់ស្វ័យភាពរបស់ក្រុមហ៊ុន Nippon Steel។ លោក ត្រាំ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា US Steel នឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក ទោះបីជាបន្ទាប់ពីភាពជាដៃគូជាមួយក្រុមហ៊ុន Nippon Steel ក៏ដោយ។ លោកបានបន្តថា៖ «វាជាការវិនិយោគ ហើយវាជាកម្មសិទ្ធិមួយ

រដ្ឋាភិបាលអាមេរិក ពិចារណាទិញភាគហ៊ុន នៅក្នុង US Steel ចំពេលការទិញយកពីក្រុមហ៊ុន Nippon Steel

ស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន United States Steel Corp. ដែលនឹងផ្តល់ឱ្យខ្លួននូវអំណាចវេតូលើការសម្រេចចិត្តសំខាន់ៗចំពេលមានផែនការដោយក្រុមហ៊ុន Nippon Steel Corp របស់ជប៉ុនក្នុងការទិញយកក្រុមហ៊ុនដែកថែបអាមេរិក។

ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ការទទួលបានភាគហ៊ុន នៅក្នុងក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក ដោយផ្តល់សិទ្ធិពិសេសក្នុងការទប់ស្កាត់សកម្មភាពមួយចំនួនរបស់ក្រុមហ៊ុន Nippon Steel ដូចជាការកាត់បន្ថយសមត្ថភាពផលិតកម្ម ដែលជាមធ្យោបាយមួយ ដើម្បីធានាការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ។

ក្រុមហ៊ុនផលិតដែករបស់ជប៉ុន បាននឹងកំពុងរៀបចំផែនការធ្វើឱ្យសមភាគីអាមេរិករបស់ខ្លួនក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់បង្ហាញពីទំហំនៃភាគហ៊ុនដែលគាត់នឹងយល់ព្រមនោះទេ។ គម្រោងភាគហ៊ុនមាសអាចកំណត់ស្វ័យភាពរបស់ក្រុមហ៊ុន Nippon Steel។

លោក ត្រាំ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា US Steel នឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក ទោះបីជាបន្ទាប់ពីភាពជាដៃគូជាមួយក្រុមហ៊ុន Nippon Steel ក៏ដោយ។ លោកបានបន្តថា៖ «វាជាការវិនិយោគ ហើយវាជាកម្មសិទ្ធិមួយផ្នែក ប៉ុន្តែវានឹងត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក»។

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោកបានបញ្ជាឲ្យគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ធ្វើការត្រួតពិនិត្យផែនការមួយផ្សេងទៀត។ ទីមួយដែលបានចាប់ផ្តើមនៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បន្ទាប់ពីក្រុមហ៊ុនដែកថែបរបស់ជប៉ុន និងសហរដ្ឋអាមេរិកបានប្រកាសកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៣ បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នា៕

ប្រែសម្រួល ឈូក បូរ៉ាវ៉ា