ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ

ក្រុមហ៊ុនប្រេងបារាំង TotalEnergies បាន​កត់ត្រាពីការធ្លាក់ចុះ ១៨ ភាគរយ នៃប្រាក់ចំណូលសុទ្ធ ​មកត្រឹម ៤,២ ប៊ីលាន​ដុល្លារ នៅត្រីមាសទី ១ The post ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ appeared first on Kampuchea Thmey Daily.

ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ

ក្រុមហ៊ុនប្រេងបារាំង TotalEnergies បាន​កត់ត្រាពីការធ្លាក់ចុះ ១៨ ភាគរយ នៃប្រាក់ចំណូលសុទ្ធ ​មកត្រឹម ៤,២ ប៊ីលាន​ដុល្លារ នៅត្រីមាសទី ១ ​ខណៈបំណុលកើនឡើង ​ហើយ​ប្រាក់ចំណូលបានធ្លាក់ចុះ​ស្ទើរគ្រប់វិស័យអាជីវកម្ម លើកលែងតែឧស្ម័នធម្មជាតិ​ពង្រាវ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ចំនួននេះ គឺទាបជាង​​ការព្យាករ ៤,៣ ប៊ីលាន​ដុល្លារ ចំពេលតម្លៃប្រេងសកលធ្លាក់ចុះត្រឹមជាង ៦០ ដុល្លារ/បារ៉ែល ដោយសារតែកង្វល់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចបណ្ដាលមកពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងវិធានការឆ្លើយតបពីប្រទេសផ្សេងៗ។

​TotalEnergies បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា បំណុលបានកើនឡើងដល់ ២០,១ ប៊ីលាន​ដុល្លារ ដោយ​កើនពី ១០,៩ ប៊ីលាន​ដុល្លារ ក្នុងត្រីមាសទី ៤ ឆ្នាំមុន ដែលភាគច្រើនជាកំណើនមូលធនតាមរដូវកាល ដែលរំពឹងនឹងថយចុះមកវិញ​នៅត្រីមាសបន្ទាប់ៗ។

នៅត្រីមាសទី ៣ ដដែល ទោះបីជាក្រុមហ៊ុន​បង្កើនផលិតកម្មប្រេង និងឧស្ម័ន ៤ ភាគរយ បើធៀបនឹងឆ្នាំមុនក្ដី ប្រាក់ចំណេញពី​អាជីវកម្ម​នេះ បាន​ធ្លាក់ចុះ ៦ ភាគរយ ដោយសារតែតម្លៃប្រេងទាប។ ចំណែកឯប្រាក់ចំណូលពីការចម្រាញ់ប្រេង និង​គីមីរបស់ TotalEnergies បានធ្លាក់ចុះ ៦៩ ភាគរយ។

ខណៈ​ប្រាក់ចំណេញសម្រាប់ការចម្រាញ់ប្រេងនៅអឺរ៉ុបមានភាពប្រសើរឡើងក្នុងរយៈពេល ៦ ខែកន្លងមកនេះ វានៅតែទាបជាងឆ្នាំមុន ៥៩ ភាគរយ​ ដោយសារតម្រូវការខ្សោយ និង​កំណើន​នៃការប្រកួតប្រជែងពីរោងចក្រចម្រាញ់ប្រេងថ្មីៗ​នៅអាស៊ី និងអាហ្វ្រិក។

មិនមែនតែ TotalEnergies ទេ ដែលជួបបញ្ហានេះ ក្រុមហ៊ុនប្រេងចក្រភពអង់គ្លេស​ BP នៅសប្តាហ៍នេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញ ៤៨ ភាគរយ លើការចម្រាញ់ប្រេង និងការជួញដូរឧស្ម័នធម្មជាតិ ខណៈក្រុមហ៊ុនព័រទុយហ្គាល់ Galp ​បានបង្ហាញពីការធ្លាក់ចុះ ២៩ ភាគរយ នៃប្រាក់ចំណេញ ដោយសារតែការចម្រាញ់ទាប និងតម្លៃប្រេងធ្លាក់ចុះ៕

The post ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ appeared first on Kampuchea Thmey Daily.