ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្នើអភិបាលខេត្តដកមន្ត្រីពីររូបចេញពីក្របខណ្ឌ
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហាស់ វិបុល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដាក់សំណើរទៅ... The post ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្នើអភិបាលខេត្តដកមន្ត្រីពីររូបចេញពីក្របខណ្ឌ appeared first on Kampuchea Thmey Daily.

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហាស់ វិបុល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដាក់សំណើរទៅលោក ថង សាវុន អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី ស្នើសុំដកមន្ត្រីក្រោមឱវាទរបស់ខ្លួនចំនួនពីររូបចេញពីក្របខណ្ឌ។

ការដាក់សំណើរទៅលោកអភិបាលខេត្តនេះ ក្រោយពីលោកពិនិត្យឃើញមន្រ្តីបរិស្ថានទាំង២រូប បានបង្កកំហុសនិងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈមន្ត្រីរាជការ ម្ដងហើយម្ដងទៀត មិនចេះរាងចាល និងយោងតាមអនុក្រឹត្យលេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ស្ដីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារ នៅថ្នាក់ក្រោមជាតិ។

តាមរយៈលិខិតរបស់លោក ហាស់ វិបុល គោរពជូនលោក ថង សាវុន អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី បានស្នើឲ្យដាក់ទណ្ឌកម្មចំពោះលោក វុធ សារុំ ដោយលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ និងលោក ញឹម វណ្ណៈ ដោយផ្លាស់ដោយបង្ខំឲ្យបម្រើការងារនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

ក្នុងលិខិតស្នើនោះបានបញ្ជាក់ថា ដោយមន្រ្តីទាំង២រូបនេះបានបង្កកំហុសការខុសឆ្គងខុសក្នុងវិជ្ជាជីវៈមន្ត្រីរាជការជាច្រើន លើកច្រើនសារ ម្ដងហើយម្ដងទៀតមិនចេះរាងចាល៕
អត្ថបទ៖ រៀម សុហេង

The post ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្នើអភិបាលខេត្តដកមន្ត្រីពីររូបចេញពីក្របខណ្ឌ appeared first on Kampuchea Thmey Daily.