លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ក្រើន​រម្លឹក​ដល់​មន្ត្រីរាជការនៃក្រសួង​ព័ត៌មាន​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ជា​ធ្លុង​មួយ​តម្កល់​នូវ​ផល​ប្រយោជន៍​រួម The post លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ appeared first on Kampuchea Thmey Daily.

លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ក្រើន​រម្លឹក​ដល់​មន្ត្រីរាជការនៃក្រសួង​ព័ត៌មាន​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ជា​ធ្លុង​មួយ​តម្កល់​នូវ​ផល​ប្រយោជន៍​រួម និង​តម្កល់​ក្តី​សុខ និងសន្តិភាពរបស់ជាតិជាធំ ដែល​ជា​សសរស្តម្ភនៃដំណើរបេសកកម្មលើ​ការងារ​គ្រប់គ្រង​ព័ត៌មាន សាធារណមតិ និងសោតទស្សន៍នៅកម្ពុជា។

ការក្រើនរម្លឹកបែបនេះរបស់ លោក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ធ្វើ​ឡើង​នៅ​ក្នុងឱកាស​អញ្ជើញបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់​ក្រសួង​ព័ត៌មាន រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។

នៅ​ចំពោះមុខថ្នាក់ដឹកនាំក្រសួងព័ត៌មាន, លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ៗថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពន្យល់ប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយទិសដៅសំខាន់ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន។ ចំណុចនេះកើតចេញពីការផ្សព្វផ្សាយព័ត៌មាន នាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ទៅប្រជាជន និង នាំមកវិញនូវអ្វីដែលជាប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពាំនាំនូវព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត ជាតួនាទីធំខ្លាំងណាស់របស់ក្រសួងព័ត៌មាន នៅក្របខ័ណ្ឌនៃតួួនាទីស្នូល ក្នុងនាមជាអំណាចទី៤ របស់រដ្ឋ។

លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ប្រសិនបើការងារគ្រប់គ្រងព័ត៌មាន និង​សាធារណមតិ​ទន់ជ្រាយ និង​បាត់បង់​ទំនុក​ចិត្ត​នោះ​នឹង​ធ្វើ​ឱ្យ​សង្គមជាតិ​ជួប​នឹង​បញ្ហា​ជា​ច្រើន​នឹង​កើត​មាន​ឡើងនៅ​ក្នុងសង្គមជាតិ គឺបញ្ហាអស្ថិរភាព អសន្តិសុខ ការបាត់បង់សិទ្ធិ និងអាចបង្កជាភ្លើងសង្គ្រាមជាដើម។

“ខ្ញុំសូមឱ្យបងប្អូនតម្កល់នូវអ្វីដែលជាបេសកកម្មដ៏ពិសិដ្ឋរបស់យើង ហើយសូមឱ្យគិតថាទោះបីនៅក្នុងតម្លៃណាក៏ដោយ យើយចាំចាច់ត្រូវបំបេញនូវបេសកកម្មនេះឱ្យបានជោគជ័យ”។ នេះជាការលើកឡើងបន្ថែមរបស់​លោក នេត្រ ភក្ត្រា។

ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ ត្រូវបាន​លោក នេត្រ ភក្ត្រា បានគូសជម្រាបដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឱ្យយល់ថា ការធ្វើកំណែទម្រង់ទាំងអស់ គឺជាដំណើរមួយដែលត្រូវឈរលើមូលដ្ឋាន “បើសិនជាយើងមិនធ្វើកំណែទម្រង់ ៩៩ភាគរយ យើងស្លាប់ តែ បើយើងធ្វើកំណែទម្រង់ ៩៩ភាគរយ គឺយើងរស់”។

លោក នេត្រ ភក្ត្រា បានកោតសសើរ និងថ្លែងអំណរគុណដល់មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានលះបង់ និងរួមគ្នាដើម្បីបុព្វហេតុគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ស្របពេលដែលព័ត៌មានក្លែងក្លាយ ត្រូវ​បាន​ក្រុម​ជនខិលខូចបង្កើតឡើង​ជា​ច្រើន​នៅ​ក្នុងដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាសិប្បនិម្មិត AI៕

The post លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ appeared first on Kampuchea Thmey Daily.