ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា

បង្គោលភ្លើងចំនួន០២ដើម ត្រូវបានផ្ទុះឆ្លងចរន្ត ឆេះបន្តបន្ទាប់គ្នា បណ្តាលអោយដាច់ប្រព័ន្ធ ងងឹតសូន្យ ផ្អើលពលរដ្ឋ នឹង The post ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា appeared first on Kampuchea Thmey Daily.

ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា

ភ្នំពេញ ៖ បង្គោលភ្លើងចំនួន០២ដើម ត្រូវបានផ្ទុះឆ្លងចរន្ត ឆេះបន្តបន្ទាប់គ្នា បណ្តាលអោយដាច់ប្រព័ន្ធ ងងឹតសូន្យ ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ចជួយពន្លត់ ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ នឹង ១០នាទីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ កែវ ចិន្តា ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងឆាបឆេះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​កើត​ហេតុ​គាត់​បាន​ឮសម្លេងផ្ទុះសេខ្សែភ្លើង ០២ទៅ០៣ដងជាប់គ្នា រួមជាមួយនឹងមានក្លិនឈ្ងៀម ភ្លាមៗ ដាច់ចរន្តភ្លើង ក៏កើតទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តង ។ ស្របពេលនោះ ពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួយចុះសន្តរាគមន៍។

ពលរដ្ឋបានបន្តថា លុះពេលរាយការណ៍ជូនសមត្ថកិច្ចរួច ក៏​ឮ​សម្លេងផ្ទុះម្តងទៀត ហើយមានការស្រែក​ឆោឡោ​ថា « ឆេះមួយកន្លែងទៀតហើយ » ។ ដោយ​ខណៈពេលនោះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ រួចធ្វើការបាញ់ទឹកពន្លត់​ឱ្យរលត់ជាស្ថាពរ ។ អគ្គិភ័យ​នេះ​ដែរ​បានប្រើប្រាស់រថយន្តពន្លត់ ចំនួន០៣គ្រឿង មាន រថយន្តរបស់ស្នងការរាជធានី ០១គ្រឿង , រថយន្តរបស់ ទីក្រុង អូសុីអាយសុី នឹង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារ ៕

អត្ថបទ ៖ រដ្ឋា

The post ឆ្លងចរន្ត​ផ្ទុះ​ឆាបឆេះ​បង្គោលភ្លើង២ដើម ផ្អើល​ពលរដ្ឋ​លើ​ផ្លូវ​កែវចិន្តា appeared first on Kampuchea Thmey Daily.