អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

នៅ​រសៀល​ថ្ងៃសុក្រ​ ទី២៣​ ខែឧសភា​ ឆ្នាំ​២០២៤​ លោក​ ជិន​ ប៊ុនធឿន​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ The post អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់ appeared first on Kampuchea Thmey Daily.

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃសុក្រ​ ទី២៣​ ខែឧសភា​ ឆ្នាំ​២០២៤​ លោក​ ជិន​ ប៊ុនធឿន​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ និងដោះស្រាយ​បញ្ហា​ទឹកលិចផ្ទះបង​ប្អូនប្រជាពលរដ្ឋមួយ​គ្រួសារ​ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១​ ដែលបាន​អះអាង​ថា​បណ្តាល​មកពីមាន​ទឹកហូរចេញ​ពី​ដេប៉ូ​ខ្សាច់​ដែល​នៅ​ជាប់​នឹង​របងផ្ទះ​។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ករណីគ្រួសារខាងលេីនេះ​ លោក​ធ្លាប់​បាន​ចុះជួប​ និងពិនិត្យដោះស្រាយបញ្ហាទឹកហូរច្រោះកាត់ផ្ទះនេះម្តងរួច​មក​ហេីយ កាលពី១ខែមុន​ បេីតាមការត្រួតពិនិត្យ​ជាក់ស្ដែង​ឃេីញ​ថា​ ដេប៉ូ​ខ្សាច់​ខាង​លេី​បាន​បិទ​ឈប់​ធ្វេី​សកម្មភាពអាជីវកម្មរយៈ​ពេល​០៤ឆ្នាំមក​ហេីយ​ និង​បច្ចុប្បន្ន​ជា​ដី​ទំនេរ​ដែល​មាន​ក្បាល​ដី​នៅជាប់​ជាមួយ​ផ្លូវ​ជាតិលេខ​៥។

ចំណែកឯផ្ទះបងប្អូនប្រជាពលរដ្ឋខាងលេីនេះ ជាផ្ទះដែលបាន​សាងសង់​នៅ​លេីដី​ចំណី​ទន្លេ​ ស្ថិតនៅ​ក្នុង​តំបន់​មិន​រៀបរយ​ នា​ពេល​កន្លង​មក​ផ្ទះបងប្អូនប្រជាជននៅតំបន់នេះ​ជួបគ្រោះអគ្គិភ័យឆេះផ្ទះអស់​ និងបានសាងសង់ផ្ទះថ្មី​ ហេីយគ្រួសារខាងលេីនេះ​ក៏បានសាងសង់ផ្ទះ​ឡេីងវិញ​ផង​ដែរ​ តែជាផ្ទះនៅផ្ទាល់ដី​ លេីទំនាបច្រាំងទន្លេសាប។

ដូច្នេះផ្ទះ​ខាង​លេី​មាន​នីវ៉ូ​ទាប​ជាង​ផ្ទះ​ដែល​នៅ​ជុំ​វិញដែលបណ្តាល​ឱ្យ​ទឹក​ហូរ​កាត់​ផ្ទះ​ចូលទៅទន្លេ​សាប​ ដោយ​សារ​តែ​ផ្ទះ​ផ្សេង​ៗជុំវិញបាន​ចាក់ដី​ និង​សាងសង់​ឡេីង​វិញ​ខ្ពស់​បន្ទាប់​ពី​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​នៅ​ឆ្នាំ​២០២៤កន្លងមក។

ជាដំណោះស្រាយ​ លោក​អភិបាល​ខណ្ឌ​ បាន​សម្រេច​ចំណាយ​ថវិកា​ជួយកែសម្រួល​កន្លែង​ស្នាក់​នៅ​បងប្អូន​ប្រជាពលរដ្ឋ​ខាង​លេី​ឱ្យ​ខ្ពស់​ផុត​ពី​ដី​ជៀសវាង​ទឹក​លិច​ហូរ​ច្រោះ​កាត់​ផ្ទះ​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ និង​ការពារ​ហានិភ័យ​ផ្សេង​ៗ៕

ដោយ ៖ សំណាង

The post អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់ appeared first on Kampuchea Thmey Daily.