ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក ​ 

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយសារព្យុះមូសុង កំពុងបង្កើនឥទ្ធិពលវាយប្រហារទូទាំងប្រទេសរហូតដល់សប្តាហ៍ក្រោយ... The post ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក ​  appeared first on Kampuchea Thmey Daily.

ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក ​ 

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយសារព្យុះមូសុង កំពុងបង្កើនឥទ្ធិពលវាយប្រហារទូទាំងប្រទេសរហូតដល់សប្តាហ៍ក្រោយ ខណៈតំបន់មួយចំនួនត្រូវរងហានិភ័យជំនន់រហ័ស រួមទាំងរាជធានីបាងកកផងដែរ។

ទឹកជំនន់នៅបាងកក (រូបថត៖ Reuters)

ក្នុងសេចក្តីប្រកាសរបស់នាយកដ្ឋាននិងចុះផ្សាយដោយ Bangkok Post នៅថ្ងៃសៅរ៍ទី៧ខែមិថុនាឆ្នាំ២០២៥ ព្យុះមូសុងដ៏ខ្លាំងនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ដូចហែកមេឃ វាយប្រហារទូទាំងប្រទេសថៃ រហូតដល់ថ្ងៃទី១២ខែ​នេះ។

ដូច្នេះនាយកដ្ឋាន បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នជាពិសេសអ្នករស់នៅតាមបណ្តាខេត្តជាប់សមុទ្រនិងតំបន់ភ្នំ។ ពលរដ្ឋក៏ត្រូវស្តាប់ការជូនដំណឹងនិងតាមដានព័ត៌មានឲ្យជាប់លាបផងដែរ។

ទឹកជំនន់នៅបាងកក (រូបថត៖ Reuters)

តំបន់ដែលរងហានិភ័យខ្លាំងបំផុតគឺតំបន់សមុទ្រ ព្រោះថា រលកសមុទ្រ Andaman គឺធំៗ ហើយអាចមានកម្ពស់ពី១-២ម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ៣៧ខេត្តនៅថៃ ជួបព្យុះមូសុង ក្នុងនោះ បាងកក ក៏រងឥទ្ធិពល 

The post ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក ​  appeared first on Kampuchea Thmey Daily.