មុខរមណីយដ្ឋាន​អង្គរ ​មាន​រៀបចំ​បញ្ជរ​លក់​សំបុត្រ ​អាច​ឲ្យ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​តាម​អនឡាញ

នៅ​ខាងមុខ​ប្រាសាទ​អង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ឲ្យ​មាន​បញ្ជរ​លក់​សំបុត្រ....... The post មុខរមណីយដ្ឋាន​អង្គរ ​មាន​រៀបចំ​បញ្ជរ​លក់​សំបុត្រ ​អាច​ឲ្យ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​តាម​អនឡាញ appeared first on Kampuchea Thmey Daily.

មុខរមណីយដ្ឋាន​អង្គរ ​មាន​រៀបចំ​បញ្ជរ​លក់​សំបុត្រ ​អាច​ឲ្យ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​តាម​អនឡាញ

នៅ​ខាងមុខ​ប្រាសាទ​អង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ឲ្យ​មាន​បញ្ជរ​លក់​សំបុត្រ សម្រាប់​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​អាច​​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំណេញ​ពេលវេលា​ហើយ​អាច​បង់​លុយ​តាម​ប្រព័ន្ធ​ធនាគារ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ថែម​ទៀត។

តាមរយៈ​ម៉ាស៊ីនបម្រើសេវាកម្មខ្លួនឯងដោយស្វ័យប្រវត្តិ (Self-Service Machine) ជួយសម្រួលនិង​កាត់បន្ថយពេល វេលា និង​ក៏ជាមធ្យោ​បាយដ៏សំខាន់​នៅ​ក្នុង​ការពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលផងដែរ។

លោក ប៊ុនលី ហាវ មន្រ្តី​ត្រួតពិនិត្យ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជរ​លក់សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានតាម​បច្ចេកវិទ្យា​ទំនើប​នេះ ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​មិន​បាច់​ចំណាយ​​ពេល​ធ្វើ​ដំណើរ​ទៅមក​ និង​​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​អាច​បង់លុយ​ទូទាត់​តាម​ប្រព័ន្ធ​អនឡាញ​ថែម​ទៀត។

បញ្ជរ​លក់​សំបុត្រ​ដែល​អាច​ស្កេន​ដោនឡូត​ប្រើ​តាម QR Code បាន​ដាក់​ដំណើរការ​បាន​ជាង ៣ ខែ និង​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​ប្រាសាទ​មួយ​ចំនួន​ ដែលមាន​​សេវា​​អ៊ីនធឺណិតគ្របដណ្តប់អាចត​ភ្ជាប់​​ប្រើប្រាស់​បាន​៕

The post មុខរមណីយដ្ឋាន​អង្គរ ​មាន​រៀបចំ​បញ្ជរ​លក់​សំបុត្រ ​អាច​ឲ្យ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​តាម​អនឡាញ appeared first on Kampuchea Thmey Daily.