កូរ៉េខាងជើង ចោទអាមេរិកថាបានគំរាមកំហែងសន្តិភាព និងសន្តិសុខសកល
ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងយ៉ាងខ្លាំងចំពោះសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈអ្វីដែលខ្លួនពិពណ៌នាថាជាគោលនយោបាយអនុត្តរភាពឯកតោភាគី និង... The post កូរ៉េខាងជើង ចោទអាមេរិកថាបានគំរាមកំហែងសន្តិភាព និងសន្តិសុខសកល appeared first on Kampuchea Thmey Daily.

ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងយ៉ាងខ្លាំងចំពោះសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈអ្វីដែលខ្លួនពិពណ៌នាថាជាគោលនយោបាយអនុត្តរភាពឯកតោភាគី និងយោធានិយម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់នៅទីក្រុងមូស្គូ រដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក Ri Chang-dae បានរិះគន់អាមេរិកចំពោះការបន្តអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួនប្រឆាំងនឹងការចង់បានរបស់សហគមន៍អន្តរជាតិ។
លោក Ri បាននិយាយថា សកម្មភាពរបស់អាមេរិក គឺជា«ការបន្តការគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខពិភពលោក» ដោយសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងមិនអត់ធ្មត់ចំពោះទង្វើអរិភាពណាមួយដែលគំរាមកំហែងដល់អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។
ការរិះគន់នេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសអំពីគម្រោងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប «Golden Dome» ដែលជាគំនិតផ្តួចផ្តើមតម្លៃ ១៧៥ពាន់លានដុល្លារ ក្នុងគោលបំណងដាក់ពង្រាយបណ្តាញផ្កាយរណបសកលដើម្បីតាមដាន និងកម្ចាត់មីស៊ីលអន្តរទ្វីប។ កូរ៉េខាងជើង បានថ្កោលទោសគម្រោងនេះថាជា «សេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរ» និងការគំរាមកំហែងជាសាកលយ៉ាងធ្ងន់ធ្ងរ ដោយបានចោទប្រកាន់អាមេរិកពីភាពក្រអឺតក្រទម និងព្រមានថា គំនិតផ្តួចផ្តើមនេះអាចបញ្ឆេះសង្គ្រាមអវកាសនុយក្លេអ៊ែរ។
ការបរិហាររបស់កូរ៉េខាងជើង ឆ្លុះបញ្ចាំងពីការប្រឆាំងជាយូរមកហើយរបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមយោធារបស់អាមេរិកក្នុងតំបន់ ដោយចាត់ទុកវាជាការបង្កហេតុដែលធ្វើឲ្យខូចដល់ស្ថិរភាពក្នុងតំបន់៕
ដោយ៖ ឈាង
The post កូរ៉េខាងជើង ចោទអាមេរិកថាបានគំរាមកំហែងសន្តិភាព និងសន្តិសុខសកល appeared first on Kampuchea Thmey Daily.