អង់គ្លេសកំពុងបង្កើន ការផលិតអាវុធ ក្នុងទ្រង់ទ្រាយធំនិង កាន់តែច្រើនឡើងជាងមុន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក John Healey បានប្រកាសថា ចក្រភពអង់គ្លេសនឹង វិនិយោគ ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារនៅក្នុង រោងចក្រផលិតសព្វាវុធថ្មី ដែលជាផ្នែកនៃយុទ្ធសាស្ត្រ ផលិតអាវុធខាងក្រោយ ដ៏ធំទូលាយមួយ។ ចំណាត់ការនេះកើតឡើងមុនការបោះពុម្ពផ្សាយនៃការត្រួតពិនិត្យ យុទ្ធសាស្ត្រការពារ របស់រដ្ឋាភិបាលនៅថ្ងៃចន្ទ។ ផែនការនេះរួមមានការ សាងសង់រោងចក្រផលិតគ្រឿងផ្ទុះ និងគ្រាប់បែកថ្មី យ៉ាងហោចណាស់ចំនួន៦ និងការ ទិញអាវុធចម្ងាយឆ្ងាយ ដែលផលិតក្នុងស្រុកជាង៧០០០ រួមទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផងដែរ។លោករដ្ឋមន្ត្រីHealey ក៏បានសន្យាថា នឹងបង្កើន ការចំណាយលើវិស័យការពារជាតិ ដល់៣ភាគរយនៃផលិតផល ក្នុងស្រុកសរុបនៅឆ្នាំ២០៣៤ដែរ ។ លោកHealey បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មេរៀនតស៊ូដ៏លំបាកពី [ប្រធានាធិបតីរុស្ស៊ី Vladimir Putin ការលុកលុយខុសច្បាប់ របស់អ៊ុយក្រែនបង្ហាញថា យោធាគឺខ្លាំងដូចឧស្សាហកម្ម ដែលឈរនៅពីក្រោយវា។ យើងចាំបាច់ត្រូវតែពង្រឹង មូលដ្ឋានឧស្សាហកម្ម របស់ចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់សត្រូវ របស់យើងឱ្យកាន់ តែប្រសើរឡើង និងធ្វើឱ្យចក្រភពអង់គ្លេស […]

អង់គ្លេសកំពុងបង្កើន ការផលិតអាវុធ ក្នុងទ្រង់ទ្រាយធំនិង កាន់តែច្រើនឡើងជាងមុន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក John Healey បានប្រកាសថា ចក្រភពអង់គ្លេសនឹង វិនិយោគ ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារនៅក្នុង រោងចក្រផលិតសព្វាវុធថ្មី ដែលជាផ្នែកនៃយុទ្ធសាស្ត្រ ផលិតអាវុធខាងក្រោយ ដ៏ធំទូលាយមួយ។

ចំណាត់ការនេះកើតឡើងមុនការបោះពុម្ពផ្សាយនៃការត្រួតពិនិត្យ យុទ្ធសាស្ត្រការពារ របស់រដ្ឋាភិបាលនៅថ្ងៃចន្ទ។ ផែនការនេះរួមមានការ សាងសង់រោងចក្រផលិតគ្រឿងផ្ទុះ និងគ្រាប់បែកថ្មី យ៉ាងហោចណាស់ចំនួន៦ និងការ ទិញអាវុធចម្ងាយឆ្ងាយ ដែលផលិតក្នុងស្រុកជាង៧០០០ រួមទាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផងដែរ។
លោករដ្ឋមន្ត្រីHealey ក៏បានសន្យាថា នឹងបង្កើន ការចំណាយលើវិស័យការពារជាតិ ដល់៣ភាគរយនៃផលិតផល ក្នុងស្រុកសរុបនៅឆ្នាំ២០៣៤ដែរ ។

លោកHealey បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មេរៀនតស៊ូដ៏លំបាកពី [ប្រធានាធិបតីរុស្ស៊ី Vladimir Putin ការលុកលុយខុសច្បាប់ របស់អ៊ុយក្រែនបង្ហាញថា យោធាគឺខ្លាំងដូចឧស្សាហកម្ម ដែលឈរនៅពីក្រោយវា។

យើងចាំបាច់ត្រូវតែពង្រឹង មូលដ្ឋានឧស្សាហកម្ម របស់ចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់សត្រូវ របស់យើងឱ្យកាន់ តែប្រសើរឡើង និងធ្វើឱ្យចក្រភពអង់គ្លេស មានសុវត្ថិភាពនៅផ្ទះ និងរឹងមាំនៅបរទេស។

គួរឲ្យដឹងដែឬថាជម្លោះ​ក្នុង​ប្រទេស ​អ៊ុយក្រែន​ បាន​បង្ហាញ​ពី​កង្វះខាត​យ៉ាង​ខ្លាំង ​ក្នុង​ការ​ផលិត​អាវុធ​របស់​លោកខាងលិចហើយមន្ត្រីជាន់ខ្ពស់អង់គ្លេស បានព្រមានអស់ជាច្រើន ខែអំពីឃ្លាំងស្តុកទុកដែលបាត់បង់៕

ប្រែសម្រួល៖ស៊ុនលី