ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ថា អាស៊ានគប្បីរួមគ្នាពង្រីកទីផ្សារក្នុងតំបន់

នៅចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឱ្យអាស៊ានរួមគ្នាពង្រីកទីផ្សារនៅក្នុងតំបន់នេះឱ្យកាន់តែធំ The post ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ថា អាស៊ានគប្បីរួមគ្នាពង្រីកទីផ្សារក្នុងតំបន់ appeared first on Kampuchea Thmey Daily.

ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ថា អាស៊ានគប្បីរួមគ្នាពង្រីកទីផ្សារក្នុងតំបន់

នៅចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឱ្យអាស៊ានរួមគ្នាពង្រីកទីផ្សារនៅក្នុងតំបន់នេះឱ្យកាន់តែធំ ជាជាងការរំពឹងទៅលើទីផ្សារក្រៅតំបន់។ បំណងរបស់សម្ដេចតេជោដូច្នេះបានធ្វើឡើងនៅក្នុងជំនួបជាមួយលោកបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងជំនួបនារដ្ឋធានីហ្សាការតា កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយសម្ដេចតេជោ បានរំលេចថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូណេស៊ី មានត្រឹមតែ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលការណ៍នេះ ប្រទេសទាំងពីរ គប្បីជំរុញឱ្យមានកំណើនពាណិជ្ជកម្មកើនឡើងបន្ថែមទៀត។ ជាពិសេសស្ថិតក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មជាសកល ដែលភ្ជាប់នឹងបញ្ហាភូមិសាស្ត្រនយោបាយបែបនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀតនូវការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

សម្ដេចតេជោ បន្ថែមថា មិនចំពោះតែកម្ពុជា និងឥណ្ឌូណេស៊ីនោះទេ ជាដំណោះស្រាយក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មពេលនេះ ក៏តម្រូវឱ្យប្រទេសសមាជិកអាស៊ានទាំងអស់រួមគ្នាពង្រឹកទីផ្សារក្នុងតំបន់នេះឱ្យកាន់តែធំឡើង ជាជាងសម្លឹងទីផ្សារដែលនៅឆ្ងាយ។ បើតាមការអះអាងរបស់សម្ដេចតេជោ ក្នុងកាលៈទេសៈបច្ចុប្បន្ន ទីផ្សារនៅជិតខាងមានសារសំខាន់ ធ្វើយ៉ាងណារក្សាឱ្យបាននូវការដោះដូរពាណិជ្ជកម្មរបស់អាស៊ាន។

តបនឹងការលើកឡើងរបស់សម្ដេចតេជោ លោកបណ្ឌិត មហាមេដ យូសុសកាឡា បានបង្ហាញការគាំទ្រ ហើយលោក បានបញ្ជាក់ពីសារសំខាន់នៃការពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ីបន្ថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្ម។ បន្ថែមពីនេះ លោកបណ្ឌិត មហាមេដ យូសុសកាឡា ក៏បានលើកឡើងពីការចង់ឃើញការជួបគ្នាជាញឹកញាប់រវាងអ្នកវិនិយោគកម្ពុជា និងឥណ្ឌូណេស៊ី ​​ដើម្បីជជែកគ្នាពីការស្វែងរកការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ សំដៅបង្កើនបរិយាកាសនៃការធ្វើវិនិយោគទៅវិញទៅមកកាន់តែប្រសើរ៕

The post ចំពោះមុខសង្គ្រាមពាណិជ្ជកម្ម សម្ដេចតេជោ ថា អាស៊ានគប្បីរួមគ្នាពង្រីកទីផ្សារក្នុងតំបន់ appeared first on Kampuchea Thmey Daily.