ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា

ស្ថានភាពច្រកព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានបើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃទី... The post ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា appeared first on Kampuchea Thmey Daily.

ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា

ស្ថានភាពច្រកព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានបើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៥ ខណៈប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ ចេ​ញចូល និងឆ្លងកាត់ដោះដូរទំនិញគ្នាដោយគ្មានបញ្ហាអ្វីឡើយ។​

សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន ច្រកព្រំដែនអន្តរជាតិ ជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ ជប់គរគី ស្ថិតក្នុងស្រុកបន្ទាយអំពិល។​

លោក រ៉ែម ផល្លាវី ប្រធានច្រកអន្តរជាតិ ជាំ បានថ្លែងប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១មិថុនា ច្រកអន្តរជាតិជាំ បើកដំណើរការជាធម្មតា អត់មានការបិទដូចពាក្យចចាមអារាមនោះទេ។​ លោកថា សម្រាប់ច្រកកអន្តរជាតិជាំ បើកជូនប្រជាពលរដ្ឋឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃណាត់ដោះដូរទំនិញគ្នា រវាងប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២។​ សរុបជារួម ច្រកព្រំដែនអន្តរជាតិទាំង៣ នៃខេត្តឧត្តរមានជ័យ គឺបើកដំណើរការឆ្លងកាត់ជាធម្មតា៕

អត្ថបទ៖ ចាន់ ធី

The post ច្រកព្រំដែនទាំង៣ កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា appeared first on Kampuchea Thmey Daily.