«រត់​ដោយ​បេះដូង​» សាយ​ ធ្វើ​ឡើង​គោលបំណង​រៃអង្គាស់​ថវិកា​ជួយ​កុមារ​ខ្សោយ​សតិបញ្ញា​

ព្រឹត្តិការណ៍​រត់​បែប​សប្បុរសធម៌​ «រត់​ដោយ​បេះដូង» ដែល​ផ្ដួចផ្ដើម​ដោយ​តារាចម្រៀង​ សាយ​ ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ The post «រត់​ដោយ​បេះដូង​» សាយ​ ធ្វើ​ឡើង​គោលបំណង​រៃអង្គាស់​ថវិកា​ជួយ​កុមារ​ខ្សោយ​សតិបញ្ញា​ appeared first on Kampuchea Thmey Daily.

«រត់​ដោយ​បេះដូង​» សាយ​ ធ្វើ​ឡើង​គោលបំណង​រៃអង្គាស់​ថវិកា​ជួយ​កុមារ​ខ្សោយ​សតិបញ្ញា​

ព្រឹត្តិការណ៍​រត់​បែប​សប្បុរសធម៌​ «រត់​ដោយ​បេះដូង» ដែល​ផ្ដួចផ្ដើម​ដោយ​តារាចម្រៀង​ សាយ​ ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​ក្នុង​គោលបំណងរៃអង្គាស់​​ថវិកា​ជួយ​ដល់​កុមារ​ខ្សោយ​សតិបញ្ញា​ និង​បង្កើត​ទំនាក់ទំនង​រវាង​សាធារណៈ​ជន​ និង​កុមារ​​ៗខាង​លើ​នេះ​។​

រូបភាពហេ្វសបុក Sroy Socheath

លោក​ សាយ​ បាន​ឲ្យ​ដឹង​ថា​ នេះព្រឹត្តិការណ៍​រត់​ប្រណាំង​ «រត់​ដោយ​បេះដូង» នេះ​ជា​ការ​រៀបចំ​លើក​ទី២​ ហើយ ​ស្របពេល​ជា​ថ្មី​នេះ​ទទួល​បាន​ការ​ចូលរួម​ច្រើន​ និង​មាន​ការ​ផ្សព្វ​ផ្សាយ​ផុលផុស​ជា​ខ្លាំង​ដល់​សាធារណៈ​ជន​ទូទៅ​នៅ​កម្ពុជា។​

រូបភាពផេក រៀម​ សុខភិរម្យ

តារាចម្រៀង​នៅ​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា​ ថវិកា​ដែល​ប្រមូល​បាន​ពី​ព្រឹត្តិការណ៍​រត់​នេះ​នឹង​យក​ទៅ​ជួយ​ដល់​អង្គការ​សាលា​រៀន​ទន្សា​ដែល​កំពុង​មាន​កម្មវិធី​ពិសេស​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ខ្សោយ​សតិ​បញ្ញា​។​ មួយ​វិញ​ទៀត​នេះ​ជា​ឱកាស​បង្ហាញ​ពី​ការ​ស្រឡាញ់​ដល់​កុមារ​ដែល​មាន​បញ្ហា​ដូច​នេះ​ និង​ជា​ការ​ផ្សារភ្ជាប់​រវាង​សាធារណៈ​ជន​ជា​មួយ​ពួកគេ​ផង​ដែរ។​

លោក​ សាយ​ និង​លោក​ ស៊ីថូ ណាថាន់​

ចំណែក​លោក​ ស៊ីថូ ណាថាន់​ តំណាង​ឲ្យ​ក្រុម​បាល់ទាត់​ពិធីករ​កីឡា​នៅ​កម្ពុជា​ ក៏​បាន​ដឹកនាំ​ក្រុម​របស់​លោក​មក​ចូលរួម​ព្រឹត្តិការណ៍​សប្បុរសធម៌​ខាង​លើ​នេះ​ដែរ​ និង​បង្ហាញ​ក្ដី​រំភើប​ជា​ខ្លាំង​ដែល​ឃើញ​មាន​សាធារណៈ​ជន​ចូលរួម​ច្រើន។​ លោក​ក៏​ដូចជា​ក្រុម​ទាំង​មូល​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ដែល​ចូលរួម​ពិសេស​វា​បាន​បង្ហាញ​ថា​ក្រុម​បាល់ទាត់​ពិធី​ករ​កីឡា​នៅ​កម្ពុជា​នៅ​ជា​មួយ​កុមារៗ​ខ្សោយ​សតិបញ្ញា​ប្រកប​ដោយ​ការ​ស្រឡាញ់​រាប់អាន​ និង​បានផ្សព្វផ្សាយ​ពី​សកម្មភាព​សប្បុរសធម៌​នៅ​កម្ពុជា។​

រូបភាពផេក Somnang Kin

ព្រឹត្តិការណ៍​រត់​ប្រណាំង​បែប​សប្បុរសធម៌​ «រត់​ដោយ​បេះដូង​» នេះ​ផ្ដួចផ្ដើម​ឡើង​ដោយ​តារាចម្រៀង​ សាយ​ សហការ​ជា​មួយ​ សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក)​ និង​ពហុ​កីឡដ្ឋាន​ជាតិ។​ «រត់​ដោយ​បេះដូង​» ដែល​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី១​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នេះ​មាន​ការ​សាធារណៈ​ចូលរួម​ប្រហែល​ ៤០០-៥០០នាក់។​ ទីតាំង​រត់​ធ្វើ​ឡើង​ក្នុង​បរិវេណ​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទដោយ៖ នួន ស៊ីណា

The post «រត់​ដោយ​បេះដូង​» សាយ​ ធ្វើ​ឡើង​គោលបំណង​រៃអង្គាស់​ថវិកា​ជួយ​កុមារ​ខ្សោយ​សតិបញ្ញា​ appeared first on Kampuchea Thmey Daily.