សពទាហានដែលប៉ះទង្គិចមួយទាហានថៃ បានដឹកយកទៅដល់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី
សពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ ពលីក្នុងហេតុការណ៍ផ្ទុះអាវុធជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ The post សពទាហានដែលប៉ះទង្គិចមួយទាហានថៃ បានដឹកយកទៅដល់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី appeared first on Kampuchea Thmey Daily.

សពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ ពលីក្នុងហេតុការណ៍ផ្ទុះអាវុធជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានដឹកយកទៅដល់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះវិហារ។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ដែលបានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ លោកអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសព។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕


The post សពទាហានដែលប៉ះទង្គិចមួយទាហានថៃ បានដឹកយកទៅដល់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី appeared first on Kampuchea Thmey Daily.