ភ្ញៀវទេសចរបរទេសចូលទស្សនា លលាដ៍ក្បាល ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍

ទីតាំងសម្លាប់មនុស្សដ៏សាហាវបំផុតត្រូវបានគេរក្សាទុកនូវឆ្អឹង និងលលាដ៍ក្បាល ដើម្បីជាភស្តុតាង និងទុកអោយ... The post ភ្ញៀវទេសចរបរទេសចូលទស្សនា លលាដ៍ក្បាល ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ appeared first on Kampuchea Thmey Daily.

ភ្ញៀវទេសចរបរទេសចូលទស្សនា លលាដ៍ក្បាល ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍

ទីតាំងសម្លាប់មនុស្សដ៏សាហាវបំផុតត្រូវបានគេរក្សាទុកនូវឆ្អឹង និងលលាដ៍ក្បាល ដើម្បីជាភស្តុតាង និងទុកអោយកូនចៅជំនាន់ក្រោយបានឃើញ បានដឹង និងបានយល់អំពីប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបវាលពិឃាត ខ្មែរក្រហមដែលមាន​រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ទីតាំងដែលរក្សាទុកឆ្អឹងទាំងនេះ គឺស្ថិតក្នុងវត្ត សំរោងក្នុង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសារតែនៅបរិវេណវត្តនេះ ត្រូវបានគេចាត់ទុកថា ជាវាលពិឃាតខេត្តបាត់ដំបងផងដែរ ព្រោះទីតាំងព្រះវិហារចាស់ ត្រូវបានគេយកធ្វើជាគុក អគារសារៈមន្ទីរវត្តសំរោងក្នុង ត្រូវបានប្រើប្រាស់ជាកន្លែងសួរចម្លើយ និងអគារមួយចំនួនទៀត ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅ និងផ្ទុកសម្ភារៈសម្រាប់ធ្វើទារុណកម្មរបស់ពួកខ្មែរក្រហម។

អ្វីដែលពិសេសជាងនេះទៅទៀត គឺនៅជាប់របងវត្តភាគខាងលិច លោក​ អ្នក នឹងឃើញស្តូបមួយដែលមានឈ្មោះជាភាសារអង់គ្លេសថា (The Well of Shadows) មានន័យថា (អណ្តូងនៃស្រមោលអតីតកាល) ដែលកសាងពីសុីម៉ង់ត៍ ប្រក់ក្បឿង មានបរិវេណប្រមាណ ២០ ម៉ែត្រការ៉េ ដែលក្នុងនោះមានឆ្អឹង និងលលាដ៍ក្បាលយ៉ាងច្រើនផងដែរ និងតាមជញ្ជាំងមានចម្លាក់នៅលើជញ្ជាំង ពិព័រណ៍នាអំពីការជម្លៀសប្រជាជនចេញពីទីក្រុង អោយទៅធ្វើការនៅជនបទ និង ការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហម យ៉ាងសាហាវព្រៃផ្សៃទៅលើប្រជាជនស្លូតត្រង់ផងដែរ។

សព្វថ្ងៃគេសង្កេតឃើញមានជនបរទេសដែលជាភ្ញៀវទេសចរអន្តរជាតិ តែងតែចូលទៅទស្សនា នូវរូបចម្លាក់នានាដែលជាសកម្មភាពបង្ហាញឲ្យឃើញអំពីការធ្វើទារុណកម្មដ៏ឃោរឃៅពីសំណាក់ពួកខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់ និងឆ្អឹងលលាដ៍ក្បាលរាប់រយរាប់ពាន់ដែលបន្សល់ទុកជាភស្តុតាងនៅទីនេះ និងជាប្រវត្តិសាស្ត្រពិតៗដោយគ្មានការកុហកភូតភរណាមួយឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ភ្ញៀវទេសចរបរទេសចូលទស្សនា លលាដ៍ក្បាល ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ appeared first on Kampuchea Thmey Daily.