បទអត្ថាធិប្បាយ ៖ នាំទៅចិន! បង្កើនម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំ
ការដែលប្រទេសចិនបានសម្រេចនាំចេញសំបុកត្រចៀកកាំ ពីប្រទេសកម្ពុជា នឹងជួយបង្កើនវត្តមានម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំ កាន់តែច្រើនឡើង បង្កើតឱកាសការងារ និងបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។ នេះគឺជាការលើកឡើង របស់លោក សេង សុខហេង ដែលជាអ្នកប្រកបរបរបង្កើតផ្ទះត្រចៀកកាំ នៅតាមបណ្តាខេត្ត មួយចំនួន។ លោក សេង សុខហេង ប្រាប់ឲ្យដឹងថា ផ្ទះថែរក្សាសត្វត្រចៀកកាំ របស់បានត្រៀមខ្លួន រួចជាស្រេច ក្នុងការរៀបចំនីតិវិធី ចុះបញ្ជី នៅក្រសួងកសិកម្ម ក្រោយពេលដឹងដំណឹងថា ភាគីចិនបានសម្រេចជាផ្លូវការ ក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្មែរថ្មី ប្រភេទនេះ។ លោកថា បច្ចុប្បន្ន បរិមាណអ្នកថែរក្សាសត្វត្រៀកកាំ ក៏មិនទាន់ចំនួនច្រើន ខណៈដែលទឹកមាត់ត្រចៀកកាំ ក៏មានតម្រូវការច្រើនដែរ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ លោកជឿជាក់ថា បរិមាណនឹងកើនឡើង ក្រោយដឹងថា ចិនបញ្ជាទិញ ជាមួយនឹងតម្លៃកាន់តែល្អប្រសើរ។ «ខ្ញុំយល់ឃើញថា ឥលូវនេះ ចាប់ផ្តើមមានទីផ្សារ នាំចេញទៅចិនច្រើន ព្រោះ មួយរយៈចុងក្រោយនេះ មានភាគីចិន ទាក់ទងមកក្រុមខ្ញុំដែរ ដើម្បីនាំចេញ….ខាងក្រសួងឲ្យចុះបញ្ជី យើងក៏កំពុងរៀបចំ យើងយល់ស្របខាងក្រសួងធ្វើ យើងគាំទ្រ ដើម្បីយើងមានសិទ្ធិគ្រប់គ្រាន់ នាំចេញទៅក្រៅ […]

ការដែលប្រទេសចិនបានសម្រេចនាំចេញសំបុកត្រចៀកកាំ ពីប្រទេសកម្ពុជា នឹងជួយបង្កើនវត្តមានម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំ កាន់តែច្រើនឡើង បង្កើតឱកាសការងារ និងបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។
នេះគឺជាការលើកឡើង របស់លោក សេង សុខហេង ដែលជាអ្នកប្រកបរបរបង្កើតផ្ទះត្រចៀកកាំ នៅតាមបណ្តាខេត្ត មួយចំនួន។ លោក សេង សុខហេង ប្រាប់ឲ្យដឹងថា ផ្ទះថែរក្សាសត្វត្រចៀកកាំ របស់បានត្រៀមខ្លួន រួចជាស្រេច ក្នុងការរៀបចំនីតិវិធី ចុះបញ្ជី នៅក្រសួងកសិកម្ម ក្រោយពេលដឹងដំណឹងថា ភាគីចិនបានសម្រេចជាផ្លូវការ ក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្មែរថ្មី ប្រភេទនេះ។
លោកថា បច្ចុប្បន្ន បរិមាណអ្នកថែរក្សាសត្វត្រៀកកាំ ក៏មិនទាន់ចំនួនច្រើន ខណៈដែលទឹកមាត់ត្រចៀកកាំ ក៏មានតម្រូវការច្រើនដែរ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ លោកជឿជាក់ថា បរិមាណនឹងកើនឡើង ក្រោយដឹងថា ចិនបញ្ជាទិញ ជាមួយនឹងតម្លៃកាន់តែល្អប្រសើរ។
«ខ្ញុំយល់ឃើញថា ឥលូវនេះ ចាប់ផ្តើមមានទីផ្សារ នាំចេញទៅចិនច្រើន ព្រោះ មួយរយៈចុងក្រោយនេះ មានភាគីចិន ទាក់ទងមកក្រុមខ្ញុំដែរ ដើម្បីនាំចេញ….ខាងក្រសួងឲ្យចុះបញ្ជី យើងក៏កំពុងរៀបចំ យើងយល់ស្របខាងក្រសួងធ្វើ យើងគាំទ្រ ដើម្បីយើងមានសិទ្ធិគ្រប់គ្រាន់ នាំចេញទៅក្រៅ បានតម្លៃខ្ពស់ជាងក្នុងស្រុក តែសំណូមពរ សូមឲ្យកុំឲ្យទម្លាក់តម្លៃខ្លាំងពេក សុំតម្លៃគួរសម្យ»។
គួរបញ្ជាក់ថា ក្រសួងកសិកម្មកម្ពុជា កាលពីពាក់កណ្តាលខែឧសភា បានចេញផ្សាយសេចក្តីជូនដំណឹង ជម្រាបជូនដំណឹងដល់ ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ឲ្យបានជ្រាបថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា នៅរាជធានីភ្នំពេញ។
ក្រសួងកសិកម្ម សូមអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ
សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេស ដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួល ជាមួយភាគីគយចិន ដើម្បីនាំចេញ។ ជុំវិញការចាប់បានទីផ្សារចិននេះ ត្រូវបានប្រធានសមាគមត្រចៀកកាំខ្មែរ មើលឃើញថា វាជាសញ្ញាល្អ ក្នុងការជួយជ្រោមជ្រែងផលិតផលត្រចៀកកាំកម្ពុជា ឱ្យមានតម្លៃខ្ពស់ និងភាពប្រកួតប្រជែងផ្នែកទីផ្សារកាន់តែខ្លាំង។
លោក ស៊ុយ កុកធាន ធ្លាប់បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា លោកមានសុទិដ្ឋិនិយមថា ទីផ្សារចិន នឹងជួយឱ្យកម្ពុជារឹងមាំ ហើយអាចកាត់បន្ថយការពឹងពាក់ទៅលើប្រទេសជិតខាង ដែលតែងតែកំណត់តម្លៃឱ្យទាប។ យ៉ាងណាមិញ លោកបានជំរុញប្រជាពលរដ្ឋ ដែលប្រកបរបបចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ ឲ្យធ្វើតាមស្តង់ដាអនាម័យ សម្រាប់នាំផលិតផលសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិន៕