កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០០.០០០ ដុល្លារ The post កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០០.០០០ ដុល្លារ (បីសែនដុល្លារអាម៉េរិក) ជូន​សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌ ជួយសម្រាលទុក្ខ​លំបាក​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយ​នេះ​ជា​ការ​ឧបត្ថម្ភថវិកាលើកទី១៤ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។

ពិធី​ប្រគល់-ទទួល​ថវិកាខាងលើបានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

លោក​ជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​នោះក៏​ថ្លែង​អំណរគុណនិងកោតសរសើរ ចំពោះការ​ខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋរងគ្រោះ និង​ងាយ​រងគ្រោះ។

លោកជំទាវបណ្ឌិតសង្ឃឹមថា ថវិកា៣០ម៉ឺនដុល្លារអាមេរិកនេះ នឹងអាចជួយសម្រួល​និង​សម្រាល​ការ​លំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀត។

លោក ឃួង ស្រេង ក្នុងឱកាសនោះ​ក៏​បាន​ជម្រាប​ជូនលោកជំទាវបណ្ឌិត អនុ​ប្រធានអចិន្ត្រៃយ៍ អំពី​សមិទ្ធផល​ការងារ​សំខាន់ៗ របស់សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ ពី​ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥” ដែល​មាន​ដូច​ជា សាខាបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយ​បាន​ត្រៀម​បម្រុង​នូវថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្ភារៈសង្គ្រោះរួចជាស្រេច សម្រាប់យកទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា បានចំនួន ៥៣.០៧៣គ្រួសារ និង ៤វត្ត បាននាំយកមូលនិធិហិបសហសង្គ្រោះសាខា ចុះសាកសួរសុខទុក្ខ សមាជិក-សមាជិកា មានជំងឺកំពុងសម្រាកព្យាបាល និងសមាជិកដែលទទួលមរណភាពសរុប ចំនួន ៣៧៨នាក់។ បានចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍តាមសហគមន៍ចំនួន ៣.០២២នាក់។ បានចូលរួមបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ទទួលបានឈាមចំនួន ១.៩១២ប្លោកឈាម បានបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម បាន១០០វគ្គ សរុបចំនួន ៣.៦៩៥ នាក់។ បានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។បានពង្រីកកម្លាំង និងបានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនអ្នកស្ម័ត្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានខណ្ឌទាំង១៤ បានចំនួន ៦.៨៩១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ២៤.៧៥២នាក់ នៅតាមគ្រឹះស្ថានសិក្សាចំនួន ២៣៩កន្លែង។

លោក ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ផ្សារ​ភ្ជាប់​មនោសញ្ចេតនា រួម​សុខរួមទុក្ខ ជាមួយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជន​រងគ្រោះ និង​ជន​ងាយ​រងគ្រោះ ដោយ​មិន​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​រស់​នៅ​ដោយ​គ្មាន​ការ​គាំពារ​ពី​សង្គមឡើយ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​តែងតែ​ផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់​សាខា​រាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុង​ឱកាស​អបអរ​ទិវា៨ឧសភា ដែល​ថវិកា​នេះ​ពិត​ជា​មាន​តម្លៃធំ​ធេង​ណាស់​សម្រាប់​សាខា​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ ជា​ពិសេស​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

The post កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.