កម្ពុជា ប្ដេជ្ញាលុបបំបាត់ពលកម្មកុមារឱ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥

កម្ពុជា ប្ដេជ្ញាលុបបំបាត់ពលកម្មកុមារឱ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥... The post កម្ពុជា ប្ដេជ្ញាលុបបំបាត់ពលកម្មកុមារឱ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

កម្ពុជា ប្ដេជ្ញាលុបបំបាត់ពលកម្មកុមារឱ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាងថា ​នៅ​ឆ្នាំ ​២០២៥ ​នេះ​ ជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ប្ដេជ្ញា​ថា​នឹង​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​ នៃ​ពលកម្ម​កុមារ​ឱ្យ​អស់​ទាំងស្រុង​ ពោល​គឺ​លែង​ឱ្យ​មាន​ជា​បន្ត​ទៀត​ ដើម្បី​អនាគត​របស់​កុមារ​កម្ពុជា​មួយ​ដែល​ទទួលបាន​ឱកាស​ការសិក្សា រស់នៅ​ស្មើភាព​ និង​អាច​ទទួល​បាន​នូវ​ជំនាញ​សមរម្យ​ក្នុង​ការ​ចូលរួម​ជាមួយ​មនុស្ស​ធំ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៧៦ ទិវា​កុមារ​អន្តរជាតិ​ ១​ មិថុនា ខួប​លើក​ទី​ ២៤ ទិវា​ពិភព​លោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២ ​មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​ ២០២៥ ក្រោម​ប្រធានបទ លើក​កម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ-និយោជិត​វ័យក្មេង​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​ចីរភាព និង​ភាព​ធន់​ កាលពី​ព្រឹក​ថ្ងៃទី​ ៥​ មិថុនា ​នៅ​ទីស្តីការ​ក្រសួង លោកស្រី សុវណ្ណ វណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា ​ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​នេះ ​ក្រសួង​បាន​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​ពលកម្ម​កុមារ​តាម​បណ្តា​រាជធានី​-ខេត្ត​ទាំង ​២៥ នៅតាម​សិប្បកម្ម​ឡឥដ្ឋ​ និង​ក្បឿង ដើម្បីឱ្យ​ម្ចាស់​សិប្បកម្ម​ និង​អាណាព្យាបាល​ ក៏ដូចជា​អាជ្ញាធរ​ដែនដី​បាន​យល់ដឹង​ ដើម្បី​ចូលរួម​ទប់ស្កាត់ ​និង​ធានាថា​មិនមាន​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​វិស័យ​ឡឥដ្ឋ​ជា​បន្តទៀត ​ព្រោះថា​ បញ្ហា​ពលកម្ម​កុមារ​នេះ​គឺជា​បញ្ហា​រួម​ដែល​យើងទាំងអស់គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

លោកស្រី​បាន​បន្តថា​ «​យើង​បាន​ប្តេជ្ញា​ថា​នឹង​បំបាត់​ទាំងស្រុង​នូវ​ទម្រង់​ធ្ងន់ធ្ងរ​ នៃ​ពលកម្ម​កុមារ​នៅ​ក្នុង​ឆ្នាំ​ ២០២៥​ នេះ​។​ ដូចនេះ​ក្នុងករណី​សង្ស័យ​ការប្រើប្រាស់​ពលកម្ម​កុមារ​ សូម​រាយការណ៍​ជូន​មក​សមត្ថកិច្ច​ ដើម្បី​ចាត់វិធានការ​ និង​អន្តរាគមន៍​ឱ្យបាន​ទាន់ពេលវេលា​ សំដៅ​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឱ្យ​កុមារ​ធ្លាក់​ចូលទៅក្នុង​ពលកម្ម​កុមារ​ ខណៈ​ពលកម្ម​កុមារ​អាច​កើតឡើង​គ្រប់​វិស័យ​ និង​គ្រប់​ទីកន្លែង ​ហើយ​ដើម្បី​អនាគត​របស់​កុមារ​កម្ពុជា​ យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ ដើម្បី​ឧត្ដម​ប្រយោជន៍​កុមារ ​សិទ្ធិ​របស់​កុមារ ​ត្រូវបាន​ការពារ ​និង​លើកកម្ពស់​ជា​និរន្ត​»។

លោកស្រី​បាន​បន្ថែមថា ​ជាមួយគ្នានេះដែរ​ ដើម្បី​ចូលរួម​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ-និយោជិត​វ័យក្មេង ព្រោះថា​តាមច្បាប់​ការងារ​ ក៏មាន​ចែង​ឱ្យ​កុមារ​ជា​កម្មករ-និយោជិត​វ័យក្មេង ​អាច​ចូលរួម​ហាត់ការ​ការងារ​ស្រាលៗ​ ទៅតាម​វិស័យ​មួយចំនួន ​ដើម្បីឱ្យ​គាត់​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​ការងារ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

The post កម្ពុជា ប្ដេជ្ញាលុបបំបាត់ពលកម្មកុមារឱ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.