អគ្គិភ័យឆេះខុនដូ កំពុងសាងសង់ នៅ បាងកក

ខុនដូ មួយកន្លែងដែលកំពុងសាងសង់ក្នុងខ័ណ្ឌចតុចក្រនៃរាជធានីបាងកក ប្រទេសថៃ ត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបណ្តាលឲ្យមានជនរងគ្រោះនោះទេ... The post អគ្គិភ័យឆេះខុនដូ កំពុងសាងសង់ នៅ បាងកក appeared first on Kampuchea Thmey Daily.

អគ្គិភ័យឆេះខុនដូ កំពុងសាងសង់ នៅ បាងកក

ខុនដូ មួយកន្លែងដែលកំពុងសាងសង់ក្នុងខ័ណ្ឌចតុចក្រនៃរាជធានីបាងកក ប្រទេសថៃ ត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបណ្តាលឲ្យមានជនរងគ្រោះនោះទេ។ 

នាយកដ្ឋានអគ្គិភ័យនិងជួយសង្គ្រោះថៃ (រូបថត៖ Nation)

តាមការចុះផ្សាយរបស់ Bangkok Post, អគ្គិភ័យបានកើតឡើងនៅម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ ចេញពីជាន់ទី៨ បណ្តាលឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ហុយទ្រុបពេញមេឃ ខណៈមូលហេតុបង្កភ្លើងឆេះ មិនទាន់ត្រូវបានគេដឹងឡើយ។

មន្ត្រីក្រុងបាងកក បង្ហើបថា អាចមានអ្នកជាប់ក្នុងនោះពេលកើតហេតុ ប៉ុន្តែយ៉ាងណា បើយោងតាមព័ត៌មានចុងក្រោយ គឺមិនមានមនុស្សស្លាប់ឬរបួសទេ។

នាយកដ្ឋានអគ្គិភ័យនិងជួយសង្គ្រោះថៃ (រូបថត៖ Nation)

កាលពីខែមីនា អគារកំពុងសាងសង់មួយនៅក្នុងខណ្ឌចតុចក្រនេះ ក៏បាក់រលំផងដែរ ដោយសារតែឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅជិតទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា។

នោះគឺជាអគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ ដែលការបាក់បានសង្កត់កម្មករបណ្តាលឲ្យមនុស្សរាប់សិបនាក់ ត្រូវបាត់បង់ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ធ្លាក់ឧទ្ធម្ភាគចក្រ​​​នៅថៃ​សម្លាប់​​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​៣នាក់

The post អគ្គិភ័យឆេះខុនដូ កំពុងសាងសង់ នៅ បាងកក appeared first on Kampuchea Thmey Daily.