បញ្ជូនជនសង្ស័យ១២នាក់ទៅតុលាការ ករណីលួចផលិតចែកចាយវិដេអូអាសអាភាសតាមវេបសាយ
ជនសង្ស័យចំនួន១២នាក់ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ បន្ទាប់ពីធើ្វការស្រាវជ្រាវបង្រ្កាបទីតាំង ផលិត ចែកចាយ The post បញ្ជូនជនសង្ស័យ១២នាក់ទៅតុលាការ ករណីលួចផលិតចែកចាយវិដេអូអាសអាភាសតាមវេបសាយ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ជនសង្ស័យចំនួន១២នាក់ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ បន្ទាប់ពីធើ្វការស្រាវជ្រាវបង្រ្កាបទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស។

នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប សម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួនម្នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច ស្រោមអនាម័យ របាំងមុខទុកថតរឿងអាសអាភាស រួមនឹងសម្ភារៈជាច្រើនទៀតផងដែរ៕
អត្ថបទ ៖ ម៉េង

The post បញ្ជូនជនសង្ស័យ១២នាក់ទៅតុលាការ ករណីលួចផលិតចែកចាយវិដេអូអាសអាភាសតាមវេបសាយ appeared first on Kampuchea Thmey Daily.