អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

នារសៀល​ថ្ងៃទី២៩ ខែឧសភា ​ឆ្នាំ២០២៥នេះ អាជ្ញាធរ​សង្កាត់​ចោមចៅទី១ បាន​ចុះ​ត្រួតពិនិត្យ​ ប្រឡាយលូមេនៅទួល​ពង្រ និងបាន​ដាក់​អេស្កាវទ័រស្ដារយក​សំរាម The post អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

ភ្នំពេញ ៖ នារសៀល​ថ្ងៃទី២៩ ខែឧសភា ​ឆ្នាំ២០២៥នេះ អាជ្ញាធរ​សង្កាត់​ចោមចៅទី១ បាន​ចុះ​ត្រួតពិនិត្យ​ ប្រឡាយលូមេនៅទួល​ពង្រ និងបាន​ដាក់​អេស្កាវទ័រស្ដារយក​សំរាម និង​ស្មៅ​ដែលដុះ​ក្នុងប្រឡាយលូ ដើម្បីសម្រួលចរន្ត​ទឹកហូរ​ឱ្យ​បាន​លឿន ជៀសវាង​ការជន់លិច​ដោយសារ​ទឹក​ភ្លៀង។

លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បាន​ឱ្យ​ដឹង​ថា​ដោយសារ​តែ​មេីល​ឃេីញ​ស្មៅ​បាន​ដុះ​ពាសពេញ​លេី​ផ្ទៃ​ទឹក​ប្រឡាយ​មេ​ ក៏​ដូច​ជា​មានបងប្អូនមួយចំនួន បាន​បោះ​កាកសំណល់​សំរាម​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ធ្វេី​ឱ្យចរន្តទឹកហូរយឺតងាយ នឹងស្ទះពេលភ្លៀងមកម្តងៗ​ ទេីប​លោក​បាន​ដឹក​នាំ​ក្រុមការងារចុះពិនិត្យជាក់ស្តែង​ និងដាក់អេស្កាវទ័រ​ ដេីម្បីកាយប្រមូលសំរាម​ យកស្មៅចេញបេីកឱ្យចរន្តទឹកហូរលឿន។

លោក​ ចៅ​សង្កាត់​បាន​សំណូមពរ​ដល់​បងប្អូនទាំងអស់ មេត្តា​វេចខ្ចប់​ទុក​ដាក់សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ជៀសវាងបោះចោលចូលក្នុងប្រឡាយលូ ព្រោះ​វា​ងាយ​និង​ស្ទះចរន្តទឹកហូរ​ ហេីយ​ក៏​ប្រឈម​នឹងការ​ជន់លិចនា​រដូវវស្សា​៕

ដោយ ៖ សុខា

The post អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម appeared first on Kampuchea Thmey Daily.