រថយន្តយីឌុបដឹកអុស ឆ្លងកាត់ផ្លូវក្រាលកៅស៊ូ ស្រុតក្រឡាប់ផ្ងាជើង តែកុងរងរបួស
កំពង់ស្ពឺ: រថយន្តធុនធំ ប្រភេទយីឌុបមួយគ្រឿង ក្រឡាប់ផ្ងាជើង បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលដឹកអុសពេញ បើកបរឆ្លងកាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ពេលដែលទឹកហូរច្រុះ បណ្តាលឱ្យស្រុតតែម្តង ។ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅលើកំណាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ។ នគរបាលស្រុកបាននិយាយឱ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទរថយន្តយីឌុប) ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម3A2715 បើកបរដោយឈ្មោះស៊ុំ វុទ្ធី ហៅអ៊ត ។ នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ។ តាមប្រជាពលរដ្ឋ លើកឡើងថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ មានរថយន្តធុនធំៗ ដឹកលើសទម្ងន់ ជាច្រើនគ្រឿង បើកបរឆ្លងកាត់ ជាពិសេសរថយន្ត ដឹកអុសស្ទែ (អុសកង់ៗ) បើកបរឆ្លងកាត់ ហើយរដូវនេះជារដូវវស្សាផង មានទឹកភ្លៀងហូរច្រុះ ទើបស្រុតផុង […]

កំពង់ស្ពឺ: រថយន្តធុនធំ ប្រភេទយីឌុបមួយគ្រឿង ក្រឡាប់ផ្ងាជើង បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលដឹកអុសពេញ បើកបរឆ្លងកាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ពេលដែលទឹកហូរច្រុះ បណ្តាលឱ្យស្រុតតែម្តង ។
ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅលើកំណាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ។

នគរបាលស្រុកបាននិយាយឱ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទរថយន្តយីឌុប) ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម3A2715 បើកបរដោយឈ្មោះស៊ុំ វុទ្ធី ហៅអ៊ត ។
នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ។

តាមប្រជាពលរដ្ឋ លើកឡើងថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ មានរថយន្តធុនធំៗ ដឹកលើសទម្ងន់ ជាច្រើនគ្រឿង បើកបរឆ្លងកាត់ ជាពិសេសរថយន្ត ដឹកអុសស្ទែ (អុសកង់ៗ) បើកបរឆ្លងកាត់ ហើយរដូវនេះជារដូវវស្សាផង មានទឹកភ្លៀងហូរច្រុះ ទើបស្រុតផុង ក្រឡាប់បែបនេះតែម្តងទៅ។ កក្តានេះហើយ ទើបធ្វើឱ្យផ្លូវជាច្រើន រងការខូចខាត សូមអាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តា ឆ្លៀតពេលទំនេរ ចុះពិនិត្យនិងទប់ស្កាត់ផងទាន៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច