អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បាន​ឱ្យ​ដឹង​ថា​ករណី​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា​ជាមួយ​ថៃ​នៅតំបន់​មុំ​បី​ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ថ្នាក់​ដឹក​នាំកងទ័ពកម្ពជា​កំពុង​មាន​វិធាន​ការ​ដោះស្រាយ​ហើយ The post អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

អ្នកនាំពាក្យ​កងទ័ពជើងគោក លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បាន​ឱ្យ​ដឹង​ថា​ករណី​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា​ជាមួយ​ថៃ​នៅតំបន់​មុំ​បី​ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ថ្នាក់​ដឹក​នាំកងទ័ពកម្ពជា​កំពុង​មាន​វិធាន​ការផ្លូវទូត​ដោះស្រាយ​ហើយ ខណៈ​មូលហេតុ​នៃ​ការ​ប៉ះទង្គិចនេះនៅ​មិន​ទាន់អាចបញ្ជាក់​បានទេ។

លោក ម៉ៅ ផល្លា បា​​នប្រាប់​មក​កម្ពុជា​ថ្មី​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែឧសភានេះ​ថា៖ «រឿង​នេះ​គឺ​មាន​ទំនាក់ទំនង​ទូត ដល់ថ្នាក់ជាតិ​ហើយ»។  

ទាហាន​ដែលបាន​ពលី​ក្នុង​ហេតុការណ៍ប៉ះទង្គិចនេះឈ្មោះ សួន រោន  មានតួនាទីជាព្រិន្ទបាលឯក មាន​ទីលំនៅ​រស់នៅឃុំយាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ​បញ្ជាក់ថាករណីប៉ះទង្គិច​គ្នារវាង​ទ័ព​ខ្មែរ​ និង​ថៃ ព្រឹក​នេះ​កើត​ឡើង​ដោយ​សារ​កង​ទ័ពថៃ​ធ្វើការ​បាញ់​ប្រហារ​មក​មុនលើលេណដ្ឋាន ដែល​ទី​តាំង​ឈរ​ជើង​របស់​កម្ពុជា។

ក្នុង​សេចក្ដីប្រ​កាសបាន​សរសេរថា៖ «ការ​ប៉ះទង្គិច​នេះ​មិន​មែនជា​ជម្រើស​ដែល​កម្ពុជា​ចង់​បាន​នោះទេ ហើយ​យើង​នឹង​បន្ត​ពិភាក្សា​ជាមួយក្រសួងការពារជាតិថៃដើម្បី​រក​ដំណោះស្រាយ​រួម​ក្នុងការ​ធ្វើ​ឱ្យ​ស្ថានភាព​វិលត្រឡប់​ទៅ​ដូច​ដើម​វិញឱ្យ​បាន​ឆាប់»។

បើតាម​ក្រសួងការពារជាតិកម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​មធ្យោបាយការទូត និង​ដោះស្រាយ​ដោយសន្ដិវិធី តែ​ក្នុង​នោះ​ក៏​ប្ដេជ្ញា​ការពារបូរណភាព​ទឹកដី​ឱ្យបាន​ទោះក្នុង​តម្លៃណា​ក៏ដោយ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ appeared first on Kampuchea Thmey Daily.