គ្រូ​របស់​ ម៉ារីអូ​៖​ ជំនួប​រវាង​ សម្បត្តិ​ និង​សិស្ស​របស់​ខ្លួន​អាច​នឹង​មាន​អ្នក​សន្លប់​

គ្រូ​បង្វឹក​របស់​កីឡាករ​ ម៉ារីអូ​ អាល់វារេស​ ថា​ជំនួប​រវាង​កីឡាករ​ ពេជ្រ​ សម្បត្តិ​ និង​កូន​សិស្ស​របស់​ខ្លួន The post គ្រូ​របស់​ ម៉ារីអូ​៖​ ជំនួប​រវាង​ សម្បត្តិ​ និង​សិស្ស​របស់​ខ្លួន​អាច​នឹង​មាន​អ្នក​សន្លប់​ appeared first on Kampuchea Thmey Daily.

គ្រូ​របស់​ ម៉ារីអូ​៖​ ជំនួប​រវាង​ សម្បត្តិ​ និង​សិស្ស​របស់​ខ្លួន​អាច​នឹង​មាន​អ្នក​សន្លប់​

គ្រូ​បង្វឹក​របស់​កីឡាករ​ ម៉ារីអូ​ អាល់វារេស​ ថា​ជំនួប​រវាង​កីឡាករ​ ពេជ្រ​ សម្បត្តិ​ និង​កូន​សិស្ស​របស់​ខ្លួន​អាច​នឹង​មិន​ចប់​ទឹក​នោះ​ទេ​ ព្រោះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ប្រទេស​ដូច​គ្នា​បែប​នេះ។​ ​

លោក​ Jacinto Rodriguez

លោក​ Jacinto Rodriguez​ គ្រូ​បង្វឹក​របស់​កីឡាករ​ Mario Alvarez (ម៉ារីអូ​ អាល់វារេស) ​ថា​កូន​សិស្ស​របស់​លោក​ជា​ជើង​ខ្លាំង​ប្រចាំ​អឺរ៉ុប​មិន​ទាន់​មាន​អ្នក​ណា​អ្នក​ផ្ដួល​រូប​គេ​បាន​ឡើយ។​ ប្រសិន​បើ​ ពេជ្រ​ សម្បត្តិ​ អាច​យក​ឈ្នះ​ Mario បាន​នៅ​ប៉ែក​អឺរ៉ុប​គ្មាន​នរណា​ហ៊ាន​ប្រកួត​ជា​មួយ​រូប​គេ​ឡើយ។​

ពេជ្រ សម្បត្តិ និង Mario

បើ​ទោះ​កូន​សិស្ស​របស់​លោក​ជា​ជើង​ខ្លាំង​បែប​នេះ​ក្ដី​ ប៉ុន្តែ​លោក​ក៏​ហ៊ាន​ថា​ Mario ​អាច​នឹង​ផ្ដួល​កីឡាករ​គុន​ខ្មែរ​ ពេជ្រ​ សម្បត្តិ​ បាន​ដែរ​ ឬ​ សម្បត្តិ​ អាច​ផ្ដួល​ Mario ​ឲ្យ​សន្លប់​វិញ​ដូច​គ្នា។​ តាម​ការ​យល់​ឃើញ​របស់​លោក​ Jacinto Rodriguez រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​ប្រកួត​អាច​នឹង​មិន​ចប់​ទឹក​ទី៣​ នោះ​ទេ​ ដោយ​សារ​ពួកគេ​សុទ្ធតែ​អ្នក​ប្រដាល់​ដែល​គ្រោះ​ថ្នាក់​ដូច​គ្នា។​

ពេជ្រ សម្បត្តិ និង Mario

បញ្ជាក់​ដែរ​ថា​ កីឡាករ​ Mario Alvarez ជា​កីឡាករ​ល្បីឈ្មោះ​មក​ពី​ប្រទេស​អេស្បាញ់​ និង​ធ្លាប់​ផ្ដួល​ ឈុត​ សេរីវណ្ណថង​ និង​ ឃីម​ បូរ៉ា​ ឲ្យ​សន្លប់​ដូច​គ្នា​នៅ​ឯ​ក្រៅ​ប្រទេស​កន្លង​ទៅ។​ ប៉ុន្តែ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ក៏​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​ខ្មែរ​មួយ​រូប​ដែរ​គឺ​ មាស​ ប៊ុនថេន​ ។ ស្អែក​នេះ​ ពេជ្រ​ សម្បត្តិ​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​ ​Mario Alvarez (ម៉ារីអូ​ អាល់វារេស) នៅកោះពេជ្រ​ និង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផង​ដែរ​ចាប់​ពី​ម៉ោង​ ៨យប់​តទៅ៕​

អត្តបទដោយ៖ នួន ស៊ីណា

The post គ្រូ​របស់​ ម៉ារីអូ​៖​ ជំនួប​រវាង​ សម្បត្តិ​ និង​សិស្ស​របស់​ខ្លួន​អាច​នឹង​មាន​អ្នក​សន្លប់​ appeared first on Kampuchea Thmey Daily.