ប្រជាជនមីយ៉ាន់ម៉ាភៀសខ្លួនទៅថៃដោយសារការប្រយុទ្ធគ្នាខ្លាំង​របស់របបយោធានិងក្រុម​តស៊ូ​

ប្រជាជនមីយ៉ាន់ម៉ាជាង ៣០០ នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃដើម្បីស្វែងរកការជ្រកកោនបន្ទាប់ពីការមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរបបយោ... The post ប្រជាជនមីយ៉ាន់ម៉ាភៀសខ្លួនទៅថៃដោយសារការប្រយុទ្ធគ្នាខ្លាំង​របស់របបយោធានិងក្រុម​តស៊ូ​ appeared first on Kampuchea Thmey Daily.

ប្រជាជនមីយ៉ាន់ម៉ាភៀសខ្លួនទៅថៃដោយសារការប្រយុទ្ធគ្នាខ្លាំង​របស់របបយោធានិងក្រុម​តស៊ូ​

ប្រជាជនមីយ៉ាន់ម៉ាជាង ៣០០នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃដើម្បីស្វែងរក​ការ​ជ្រកកោនសុវត្ថិភាព បន្ទាប់ពីមាន​ការ​ប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរបស់​របបយោធានិងក្រុមប្រដាប់​អាវុធជនជាតិភាគតិច​ដែលតស៊ូ​​​​​​ប្រយុទ្ធ​ប្រឆាំង​មេដឹកនាំ​​យោធា​ដែលផ្តួល​រំលំ​រដ្ឋាភិបាន​កើតចេញពីការបោះឆ្នោត​។​ នេះបើយោងតាមលការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី០៩ខែឧសភានេះ។

យោងតាមយោធាថៃ ការវាយប្រហារកាលពីថ្ងៃពុធដោយកងទ័ពរំដោះជាតិ Karen (KNLA) និងអង្គការការពារជាតិ Karen ដែលជាសម្ព័ន្ធមិត្ត (KNDO) បានកំណត់គោលដៅលើមូលដ្ឋានយោធាក្នុងរដ្ឋ Kayin ចម្ងាយប្រហែល ២,៥ គីឡូម៉ែត្រពីព្រំដែនថៃ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ជនជាតិមីយ៉ាន់ម៉ាចំនួន ៣២៧ នាក់បានឆ្លងចូលទៅក្នុងប្រទេសថៃ ហើយកំពុងស្នាក់នៅក្នុងទីតាំងបណ្តោះអាសន្នចំនួនពីរ ដោយមានយោធា និងប៉ូលិសថៃផ្តល់សន្តិសុខ និងជំនួយមនុស្សធម៌។ កងកម្លាំង​ថៃ​ក៏បាន​បង្កើន​ការ​ល្បាត​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ Tak ដើម្បី​ទប់ស្កាត់ការ​រំលោភ​អធិបតេយ្យភាព​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​បរទេសដែលអាចកើតមាន។

គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនៅក្នុងជម្លោះស៊ីវិលចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ ដោយរបបយោធាបានប្រយុទ្ធជាមួយនឹងក្រុមចម្រុះនៃអង្គការប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើន។

ទោះយ៉ាណារដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជាច្រើនបានប្រកាសបទឈប់បាញ់បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញ។ ប៉ុន្តែបទ​ឈប់​បាញ់​ត្រូវ​បាន​បំបែក​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​របប​យោធា និង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រជាជនមីយ៉ាន់ម៉ាភៀសខ្លួនទៅថៃដោយសារការប្រយុទ្ធគ្នាខ្លាំង​របស់របបយោធានិងក្រុម​តស៊ូ​ appeared first on Kampuchea Thmey Daily.