មហាសេដ្ឋី Bill Gates ចោទមហាសេដ្ឋី Elon Muskថា កំពុងធ្វើបាបអ្នកក្រីក្រ ជុំវិញពិភពលោក

បរទេស៖ មហាសេដ្ឋីនBill Gates បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ស្ទើរតែទាំងស្រុងរបស់គាត់ ក្នុងរយៈពេលពីរ ទសវត្សរ៍ខាងមុខ ហើយបាននិយាយថា ប្រជាជនក្រីក្របំផុត របស់ពិភពលោក នឹងទទួលបានប្រាក់ចំនួន ២០០ពាន់លានដុល្លារ តាមរយៈមូលនិធិរបស់លោក ក្នុងដែលរដ្ឋាភិបាលទូទាំងពិភពលោក កំពុងកាត់បន្ថយជំនួយអន្តរជាតិ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកក៏បានរិះគន់លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាឥស្សរជនសំខាន់ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ផងដែរ ដោយចោទលោក Musk ពីបទ “សម្លាប់កុមារក្រីក្របំផុត របស់ពិភពលោក” ជាមួយនឹងការកាត់បន្ថយ ថវិកាជំនួយរបស់សហរដ្ឋអាមេរិកយ៉ាងច្រើន។ លោក Bill Gates បានប្រាប់កាសែត Financial Times ថា “រូបភាពនៃបុរសមានបំផុត របស់ពិភពលោក ដែលសម្លាប់កូនអ្នកក្របំផុត របស់ពិភពលោក គឺមិនមែនជារូបភាពដ៏ស្រស់ស្អាតនោះទេ។ ក្រសួងប្រសិទ្ធភាព របស់រដ្ឋាភិបាលដឹកនាំដោយ មហាសេដ្ឋី Elon Musk បាននាំឱ្យមានការថយចុះ […]

មហាសេដ្ឋី Bill Gates ចោទមហាសេដ្ឋី Elon Muskថា កំពុងធ្វើបាបអ្នកក្រីក្រ ជុំវិញពិភពលោក

បរទេស៖ មហាសេដ្ឋីនBill Gates បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ស្ទើរតែទាំងស្រុងរបស់គាត់ ក្នុងរយៈពេលពីរ ទសវត្សរ៍ខាងមុខ ហើយបាននិយាយថា ប្រជាជនក្រីក្របំផុត របស់ពិភពលោក នឹងទទួលបានប្រាក់ចំនួន ២០០ពាន់លានដុល្លារ តាមរយៈមូលនិធិរបស់លោក ក្នុងដែលរដ្ឋាភិបាលទូទាំងពិភពលោក កំពុងកាត់បន្ថយជំនួយអន្តរជាតិ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកក៏បានរិះគន់លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាឥស្សរជនសំខាន់ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ផងដែរ ដោយចោទលោក Musk ពីបទ “សម្លាប់កុមារក្រីក្របំផុត របស់ពិភពលោក” ជាមួយនឹងការកាត់បន្ថយ ថវិកាជំនួយរបស់សហរដ្ឋអាមេរិកយ៉ាងច្រើន។

លោក Bill Gates បានប្រាប់កាសែត Financial Times ថា “រូបភាពនៃបុរសមានបំផុត របស់ពិភពលោក ដែលសម្លាប់កូនអ្នកក្របំផុត របស់ពិភពលោក គឺមិនមែនជារូបភាពដ៏ស្រស់ស្អាតនោះទេ។ ក្រសួងប្រសិទ្ធភាព របស់រដ្ឋាភិបាលដឹកនាំដោយ មហាសេដ្ឋី Elon Musk បាននាំឱ្យមានការថយចុះ នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការ អភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលពីមុនបានផ្តល់មូល និធិរាប់ពាន់លានដុល្លារសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីវ៉ាក់សាំងសម្រាប់កុមារ រហូតដល់ជំនួយអាហារសង្គ្រោះបន្ទាន់។

មហាសេដ្ឋី Bill Gates និង មហាសេដ្ឋី Elon Musk ធ្លាប់បានព្រមព្រៀងគ្នាលើតួនាទីអ្នកមានក្នុងការផ្តល់លុយ ប៉ុន្តែអ្នកទាំង២ ក៏បានប៉ះទង្គិចគ្នាជាច្រើនដងផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា