រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យក្រុមហ៊ុន Grab សិក្សាលទ្ធភាព ពង្រីកសេវាកម្មថ្មីនៅកម្ពុជា
រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យក្រុមហ៊ុន Grab សិក្សាលទ្ធភាពពង្រីកសេវាកម្មថ្មីៗបន្ថែមនៅកម្ពុជា... The post រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យក្រុមហ៊ុន Grab សិក្សាលទ្ធភាព ពង្រីកសេវាកម្មថ្មីនៅកម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី បានស្នើឱ្យក្រុមហ៊ុន Grab សិក្សាលទ្ធភាពពង្រីកសេវាកម្មថ្មីបន្ថែមទៀតនៅកម្ពុជា ដូចជាសេវាដឹកជញ្ជូនសំណាកសម្រាប់មន្ទីរពិសោធន៍ និងបន្តគាំទ្រអ្នកបើកបរដោយផ្តល់ការបែងចែកចំណូលសមរម្យ ព្រមទាំងពិចារណាផ្តល់ជម្រើសជួលយានយន្ត និងសេវាថែទាំយានយន្តតម្លៃសមរម្យ ដើម្បីគាំទ្រដល់អ្នកបើកបរ។

លោក រដ្ឋមន្ត្រីបានលើកឡើងនៅក្នុងឱកាសទទួលជួបតំណាងក្រុមហ៊ុន Grab ដើម្បីពិភាក្សាការគាំទ្រសម្រាប់អ្នកបើកបរនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី ហែម វណ្ឌឌី បានកោតសរសើរចំពោះដំណើរការអាជីវកម្មរបស់ Grab នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៧ មក និងបានបង្ហាញការគាំទ្រចំពោះផែនការពង្រីកក្រុមហ៊ុនជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រី បានបន្ថែមថា៖ «យើងស្វាគមន៍ការរួមចំណែកនៃថ្នាលបច្ចេវិទ្យានានា នៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយនឹងថ្នាលទិន្នន័យរបស់ខ្លួន Grab អាចជួយជំរុញបរិវត្តកម្មពាណិជ្ជកម្មនៅកម្ពុជា ដោយជួយអ្នកផលិត និងអាជីវករនានា ឱ្យធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ»។

លោក Wee Tang នាយកគ្រប់គ្រងប្រចាំតំបន់របស់ Grab ដែលមានស្នាក់ការកណ្តាលនៅសិង្ហបុរី បានលើកឡើងថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ Grab បានពង្រីកវិសាលភាពពីការធ្វើប្រតិបត្តិការតែក្នុងទីក្រុងចំនួន ៣ រហូតដល់ ១៩ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា។
លោក Wee Tang បានបន្ថែមថា Grab នាំមកទាំងបច្ចេកវិទ្យា និងបរិយាបន្នហិរញ្ញវត្ថុ។ មុនពេលចូលរួមក្នុងប្រព័ន្ធរបស់យើង ដៃគូជាអ្នកបើកបរជាច្រើនមិនទាន់មានគណនីធនាគារទេ។
Grab ក៏បានជួយឱ្យដៃគូទាំងនេះមានគណនីធនាគារ ហើយជាមួយនឹងទិន្នន័យដែលយើងមាន យើងអាចជួយឱ្យពួកគាត់ទទួលបានសេវាហិរញ្ញវត្ថុ។ Grab ក៏ផ្តល់នូវការលើកទឹកចិត្តផ្សេងៗ សម្រាប់អ្នកបើកបរដែលមានលទ្ធផលខ្ពស់ផងដែរ៕
The post រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យក្រុមហ៊ុន Grab សិក្សាលទ្ធភាព ពង្រីកសេវាកម្មថ្មីនៅកម្ពុជា appeared first on Kampuchea Thmey Daily.