ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

លោក Jacques Pellet បានលើកឡើងក្នុងពេលដឹកនាំគណៈប្រតិភូ​ និងក្រុមហ៊ុនឯកជនមក​ពី​វិស័យ​សណ្ឋាគារ... The post ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា appeared first on Kampuchea Thmey Daily.

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

លោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា បានឃើញសក្ដានុពលនៅកម្ពុជា និង​សន្យាជំរុញការវិនិយោគបន្ថែមទៀតមក​​កម្ពុជា ខណៈទំនាក់ទំនងទាំងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។​​

លោក Jacques Pellet បានលើកឡើងក្នុងពេលដឹកនាំគណៈប្រតិភូ​ និងក្រុមហ៊ុនឯកជនមក​ពី​វិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន និងទេសចរណ៍​ធ្វើ​ទស្សនកិច្ច ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥។ លោកសង្ឃឹមថា ក្រុមហ៊ុនបារាំង​នឹងមើលឃើញសក្ដានុពលកម្ពុជា និងពង្រីក​កា​រ​វិនិ​យោគនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងវិនិយោគនៅកម្ពុជា។

លើកឡើងនៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងវេទិកាពិភាក្សាដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាស្ថានទូតបារាំង លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) កាលពីថ្ងៃទី៥ ខែឧសភានេះបានលើកឡើង​ថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំង បានឈានដល់សន្ទុះថ្មីមួយ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់របសថ្នាក់ដឹកនាំកម្ពុជាជាបន្តបន្ទាប់ ជាអាទិ៍ ព្រះរាជទស្សនកិច្ចព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាពិសេសទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងប៉ារីស ក្រោយក្លាយជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណើរទស្សកិច្ចកម្រិតខ្ពស់ ក៏នឹងបន្តកើតមាននៅខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងសន្និសីទលើកទី៣ ស្តីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិ ដែលនឹងរៀបចំនៅប្រទេស បារាំង។ ខណៈប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ក៏នឹងមានវត្តមាននៅកម្ពុជានាឆ្នាំ២០២៦ ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ នេះបើតាមការបង្ហើបឱ្យដឹងដោយឯកអគ្គរដ្ឋទូតបារាំង។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ ពាណិជ្ជ​កម្មទ្វេភាគី កម្ពុជា-បារាំងសម្រេចបានជិត ១២៩ លានដុល្លារកើន ១១,១% ក្នុងនោះកម្ពុជា​នាំចេញ​ទៅបារាំងមានទំហំទឹកប្រាក់ជាង ១០១ លានដុល្លារ កើន ១២,៣% ចំណែបារាំងនាំ​ចូល​មក​វិញជិត ២៧ លានដុល្លារ កើន ៦,៧%៕

អត្ថបទ៖ ឡេង ដេត

The post ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា appeared first on Kampuchea Thmey Daily.