Lamine Yamal ចេញសារយ៉ាងម៉ឺងម៉ាត់ ដោយសន្យានឹងយកពាន UCL ជូន Barcelona ឱ្យបាន

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានបង្ហាញឆន្ទៈមុតមាំ ដោយសន្យានឹងយកពាន Champions League ជូនអ្នកគាំទ្រ និងក្លិបឱ្យបាន ក្រោយធ្លាក់ចេញពីពានកំពូលរបស់ អឺរ៉ុប មួយនេះក្រោមថ្វីជើង Inter Milan កាលពីយប់មិញ។ The post Lamine Yamal ចេញសារយ៉ាងម៉ឺងម៉ាត់ ដោយសន្យានឹងយកពាន UCL ជូន Barcelona ឱ្យបាន appeared first on Kampuchea Thmey Daily.

Lamine Yamal ចេញសារយ៉ាងម៉ឺងម៉ាត់ ដោយសន្យានឹងយកពាន UCL ជូន Barcelona ឱ្យបាន

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានបង្ហាញឆន្ទៈមុតមាំ ដោយសន្យានឹងយកពាន Champions League ជូនអ្នកគាំទ្រ និងក្លិបឱ្យបាននៅរដូវកាលក្រោយៗទៀត បន្ទាប់​ពី​ធ្លាក់ចេញពីពានកំពូលរបស់ អឺរ៉ុប មួយនេះក្រោមថ្វីជើង Inter Milan កាលពីយប់មិញ។

Lamine Yamal និងកីឡាករ Inter Milan

ក្រុមរហស្សនាមអ្នកមានបុណ្យ Barcelona បានធ្លាក់ចេញពីពាន UCL ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់រដូវកាល ២០២៤-២០២៥ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Inter Milan នៅទឹកដី អ៉ីតាលី ក្នុងការប្រកួតជើងទី ២ ដោយលទ្ធផល ៤-៣ ខណៈសរុបលទ្ធផលទាំង ២ ជើង ពួកគេចាញ់ ៧-៦។

ក្រោយធ្លាក់ចេញពីពាន UCL ភ្លាម Lamine Yamal បានបង្ហោះសារនៅលើគណនី IG ផ្ទាល់ខ្លួនថា៖ «ពួកយើងបានផ្តល់អ្វីគ្រប់យ៉ាងអស់ហើយ។ ឆ្នាំនេះពួកយើងមិនអាចយកវាបាន ប៉ុន្តែពួកយើងនឹងត្រឡប់មកវិញដោយគ្មានការសង្ស័យ។ ពួកយើងនឹងមិនបញ្ឈប់ទេ រហូតទាល់តែពួកយើងសម្រេចគ្រប់យ៉ាងជាមួយក្លិបនេះ ឱ្យសក្តិសមនឹងតម្លៃដ៏ខ្ពង់ខ្ពស់របស់ក្លិប។ ខ្ញុំនឹងរក្សាការសន្យារបស់ខ្ញុំ ហើយយកពាននេះមកជូន Barcelona។ ពួកយើងនឹងមិនបញ្ឈប់ទេ រហូតទាល់តែពួកយើងទទួលបានវា។ ប៉ុន្តែនៅថ្ងៃអាទិត្យ វាគឺមានវគ្គផ្តាច់ព្រ័ត្រមួយទៀត ហើយពួកយើងបន្តជាមួយគ្នា។ សូមបន្តស្ថិតស្ថេរយូរអង្វែង Barca»

សាររបស់ Lamine Yamal

សូមបញ្ជាក់ជាថ្មីថា Barcelona ដែលជាក្រុមម្ចាស់ជើងឯក UCL ៥ សម័យ គឺបានបញ្ចប់ភារកិច្ចក្នុងពាន អឺរ៉ុប ត្រឹមនេះហើយ ប៉ុន្តែនៅថ្ងៃ អាទិត្យ ទី ១១ ចុងសប្តាហ៍នេះ ពួកគេនឹងត្រូវមានភារកិច្ចសំខាន់មួយប្រកួតទៀត ដោយត្រូវជួបក្រុម Real Madrid នៅក្នុងការប្រកួតសប្តាហ៍ទី ៣៥ នៃក្របខណ្ឌ La Liga។ ការប្រកួតនេះ ក៏ជាការកំណត់ជោគវាសនាការឈ្នះជើងឯកលីគ La Liga របស់ Barcelona ផងដែរ។ ប្រសិនបើពួកគេឈ្នះ Real Madrid នោះ ពួកគេនឹងក្លាយជើងឯកពានលីគកំពូល អេស្ប៉ាញ រដូវកាល ២០២៤-២០២៥ នៅថ្ងៃនោះតែម្តង៕

Lamine Yamal និង Kylian Mbappe

អត្ថបទ៖ សេម កុសល

The post Lamine Yamal ចេញសារយ៉ាងម៉ឺងម៉ាត់ ដោយសន្យានឹងយកពាន UCL ជូន Barcelona ឱ្យបាន appeared first on Kampuchea Thmey Daily.