ផ្សារជីប ម៉ុងស៊ុបភើម៉ាឃីត សម្ពោធជាផ្លូវការ សាខាទី ១៤ ក្រុងតាខ្មៅ
(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកសម្ពោធដាក់ដំណើរការសាខាទី ១៤ នៅក្នុងតំបន់ដ៏មានសក្តានុពល ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ 2025 ។ ពិធីបើកសម្ពោធផ្លូវការមួយនេះ គឺជាការបើកទ្វារស្វាគមន៍ដល់អតិថិជនជាតិ និងអន្តរជាតិ ដែលរស់នៅតំបន់ក្រុងតាខ្មៅ ជាពិសេសអ្នកធ្វើដំណើរឆ្ពោះទៅកាន់ខេត្តនានា រួមមានខេត្តកំពត កែបជាដើម។ ការបើកដំណើរការសាខាថ្មីនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដើម្បីសម្រេចគោលដៅជាផ្សារទំនើបដែលបង្កើតដោយកូនខ្មែរ 100% និងឈានមុខគេនៅកម្ពុជា។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តាខ្មៅ មានទំហំ ១០០០ ម៉ែត្រការ៉េ មានទំនិញច្រើនជាង ១ ម៉ឺនមុខ ដែលអាចបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយនឹងជម្រើសផលិតផលជាច្រើន ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត នំបុ័ង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ស្រាបៀរ ស្រាក្រហមមកពីអ៊ឺរ៉ុប សំភារៈសិក្សា ក្នុងតម្លៃដ៏ល្អសមរម្យ និង ប្រូម៉ូសិនជាច្រើនរៀងរាល់ថ្ងៃ។ […]

(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកសម្ពោធដាក់ដំណើរការសាខាទី ១៤ នៅក្នុងតំបន់ដ៏មានសក្តានុពល ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ 2025 ។ ពិធីបើកសម្ពោធផ្លូវការមួយនេះ គឺជាការបើកទ្វារស្វាគមន៍ដល់អតិថិជនជាតិ និងអន្តរជាតិ ដែលរស់នៅតំបន់ក្រុងតាខ្មៅ ជាពិសេសអ្នកធ្វើដំណើរឆ្ពោះទៅកាន់ខេត្តនានា រួមមានខេត្តកំពត កែបជាដើម។ ការបើកដំណើរការសាខាថ្មីនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដើម្បីសម្រេចគោលដៅជាផ្សារទំនើបដែលបង្កើតដោយកូនខ្មែរ 100% និងឈានមុខគេនៅកម្ពុជា។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តាខ្មៅ មានទំហំ ១០០០ ម៉ែត្រការ៉េ មានទំនិញច្រើនជាង ១ ម៉ឺនមុខ ដែលអាចបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយនឹងជម្រើសផលិតផលជាច្រើន ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត នំបុ័ង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ស្រាបៀរ ស្រាក្រហមមកពីអ៊ឺរ៉ុប សំភារៈសិក្សា ក្នុងតម្លៃដ៏ល្អសមរម្យ និង ប្រូម៉ូសិនជាច្រើនរៀងរាល់ថ្ងៃ។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តាខ្មៅ នឹងផ្តល់ជូនបងប្អូនជាតិ និងអន្តរជាតិ នូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប ទាំងផលិតផលជាតិ និងផលិតផលនាំចូលពីច្រើនប្រទេសជុំវិញពិភពលោក ជាមួយតម្លៃសមរម្យ ព្រមទាំងសេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជន។
លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «ជីប ម៉ុង ប្រកាន់ភ្ជាប់ទស្សនៈ «គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក» ដើម្បីធ្វើយ៉ាងណាជំរុញសន្ទុះប្រើប្រាស់ផលិតផលធម្មជាតិក្នុងស្រុក និងចូលរួមគាំទ្រកសិករខ្មែរ ដោយបញ្ជារទិញភោគផលកសិកម្មពីចំការកសិករខ្មែរផ្ទាល់។»
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលប្តេជ្ញាបម្រើសហគមន៍របស់យើង ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្តល់ការងារ និងជំនាញដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ គួរបញ្ជាក់ផងដែរថា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ហើយបច្ចុប្បន្នកំពុងដំណើរការសាខាចំនួន ១៤ ជាមួយនឹងសាខាជាច្រើនទៀត ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។
អតិថិជនអាចស្វែងរក ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តាខ្មៅ តាមអាសយដ្ឋានខាងក្រោម៖
ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល
Google map: https://maps.app.goo.gl/Vj7cn9BgWzjnxTpJ6
សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម:
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket
















