UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែលពុលផ្សិតឬស្សី បានធូរស្បើយនឹងត្រឡប់ទៅវត្តវិញហើយ
អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងនៅរសៀលថ្ងៃទី ២៦ខែឧសភាឆ្នាំ២០២៥នេះថា គិតត្រឹមរសៀលថ្ងៃទី២៦នេះ ព្រះសង្ឃដែលឆាន់ផ្សិតឫស្សី The post UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែលពុលផ្សិតឬស្សី បានធូរស្បើយនឹងត្រឡប់ទៅវត្តវិញហើយ appeared first on Kampuchea Thmey Daily.

សៀមរាប ៖ អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងនៅរសៀលថ្ងៃទី ២៦ខែឧសភាឆ្នាំ២០២៥នេះថា គិតត្រឹមរសៀលថ្ងៃទី២៦នេះ ព្រះសង្ឃដែលឆាន់ផ្សិតឫស្សី បណ្ដាលឱ្យពុល ចំនួន១៤អង្គ និងយាយជី ៣នាក់ត្រូវបានអាជ្ញាធរនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។បច្ចុប្បន្នបានធូរស្រាល និងបានត្រឡប់ទៅវត្តវិញអស់ហើយ។

សូមរម្លឹកថា នៅថ្ងៃទី ២៥ខែឧសភាឆ្នាំ២០២៥ មានករណីព្រះសង្ឃគង់នៅវត្តចន្ទគីរី ស្ថិតនៅឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប១៤អង្គ យាយជី៣នាក់ បានពុលផ្សិតក្រោយពីដកផ្សិតឬស្សីមកធ្វើចង្ហាន់ថ្ងៃត្រង់ឆាន់។
លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា ករណីពលផ្សិតនេះមែន ដោយបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ព្រះសង្ឃគង់នៅវត្តខាងលើបានឃើញផ្សិតឬស្សីដុះល្អ ក៏ដកយកទៅ ឱ្យយាយៗធ្វើចង្ហាន់ថ្ងៃត្រង់។

បន្ទាប់ពីឆាន់រួចព្រះសង្ឃ១០អង្គឆាប់ផ្តើមមានអាការៈក្អួតចង្អោ បន្ទាប់មកក៏ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព។ គ្រូពេទ្យនៃមណ្ឌលសុខភាពបានជួយសង្គ្រោះ រហូលមកដល់ល្ងាចថ្ងៃដ៏ដែលព្រះសង្ឃទាំងនេះបានធូរស្រាល និងវិលទៅវត្តជិតអស់ហើយ។តាមការសន្និដ្ឋារបស់អាជ្ញាធរ និងគ្រូពេទ្យ គឺបណ្តាលមកពីពុលផ្សិតឬស្សី។លោកអភិបាលស្រុកវ៉ារិនបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥នេះ ព្រះសង្ឃចំនួន១៤ អង្គនិងយាយជីបីនាក់បានធូរស្រាលនិងត្រឡប់ទៅវត្តវិញអស់ហើយ៕
ដោយ ៖ ជុន កុសល

The post UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែលពុលផ្សិតឬស្សី បានធូរស្បើយនឹងត្រឡប់ទៅវត្តវិញហើយ appeared first on Kampuchea Thmey Daily.