មកស្គាល់ឈុតសំលៀកបំពាក់ប្រពៃណី ប្រទេសតាមដងទន្លេមេគង្គ ក្នុងសារមន្ទីរវាយនភណ្ឌអាស៊ី
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បាននាំមកឈុតសំលៀកបំពាក់ប្រពៃណី...... The post មកស្គាល់ឈុតសំលៀកបំពាក់ប្រពៃណី ប្រទេសតាមដងទន្លេមេគង្គ ក្នុងសារមន្ទីរវាយនភណ្ឌអាស៊ី appeared first on Kampuchea Thmey Daily.

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បាននាំមកការបង្ហាញឈុតសំលៀកបំពាក់ប្រពៃណីប្រទេសជុំវិញដងទន្លេមេគង្គ និងទន្លេគង្គា ដល់សាធារណជនបានទស្សនា ជាផ្នែកមួយចូលរួមអភិរក្សវាយនភណ្ឌវប្បធម៌ប្រទេសក្នុងតំបន់។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ ៦០ ម៉ែត្រ។


សារមន្ទីរបែងចែកទីតាំងបង្ហាញនូវសមុច្ច័យជា ៤ សាលពិព័រណ៍សំខាន់ៗមានដូចជា៖ សាលព័ត៌មានពិព័រណ៍ សាលពិព័រណ៍វត្ថុធាតុដើម សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ។
ក្នុងសារមន្ទីរ ក៏មានបង្ហាញសំពត់ហូល អាវ និងក្រណាត់ហូល ដែលបានមកពីការបរិច្ចាគរបស់ពលរដ្ឋពីស្រុកព្រៃកប្បាសខេត្តតាកែវ ដែលមានអាយុកាលជាង ៥០ ឆ្នាំ។




គោលបំណងនៃការរៀបចំបង្កើតសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺដើម្បីថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ ប្រទេសជាសមាជិកដែលមានរយៈពេលជាច្រើនសតវត្សរ៍។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានកសាងឡើងនៅឆ្នាំ២០១០ និងបើកឱ្យដំណើរការនៅឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួមដូចជា៖ ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម៕
The post មកស្គាល់ឈុតសំលៀកបំពាក់ប្រពៃណី ប្រទេសតាមដងទន្លេមេគង្គ ក្នុងសារមន្ទីរវាយនភណ្ឌអាស៊ី appeared first on Kampuchea Thmey Daily.