សេដ្ឋីនីថៃ Khun sumane ប្រារព្ធខួបកំណើត ៨៨ ឆ្នាំ តែងាកទៅសម្រស់វិញស្អាតមិនប្រួលប្រែ
សេដ្ឋីនីថៃដែលគេនិយមហៅតុក្កតា Barbie បានបង្ហោះវីដេអូឃ្លិបនិងរូបភាព បង្ហាញពីបរិយាកាសនៃកម្មវិធីជប់លៀង... The post សេដ្ឋីនីថៃ Khun sumane ប្រារព្ធខួបកំណើត ៨៨ ឆ្នាំ តែងាកទៅសម្រស់វិញស្អាតមិនប្រួលប្រែ appeared first on Kampuchea Thmey Daily.

ក្នុងប្រទេសថៃគ្មាននរណាម្នាក់មិនស្គាល់សេដ្ឋីនី Khun Sumanee Gunakasem ឬ ហៅថាតុក្កតា Barbie ដែលតែងប្រើជីវិតហៃសូលើគំនរទ្រព្យសម្បត្តិរបស់លោកស្រី ហើយក៏លេចឮមកថាសល់ពីសម័យដូនតាឯណោះ។
ថ្វីដ្បិតថាលោកស្រីមានអាយុជ្រេយ៉ាងណាក្ដី ប៉ុន្តែបើនិយាយពីសម្រស់របស់សេដ្ឋីនីរូបនេះវិញ ស្អាតមិនចាញ់ក្មេងៗស្រករក្រោយមិនប៉ុន្មាននោះទេ។ លោកស្រីគឺជាមនុស្សដែលស្រលាញ់សម្រស់ និងចូលចិត្តប្រមូលទ្រព្យសម្បត្តិពីបុរាណ ឬចាស់ៗសល់ពីសង្គ្រាមមករក្សាទុកជារឿយៗ។

ជាក់ស្ដែង កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ សេដ្ឋីនីថៃដែលគេនិយមហៅតុក្កតា Barbie បានបង្ហោះវីដេអូឃ្លិបនិងរូបភាពនៅលើ Instagram ផ្ទាល់ខ្លួន ដោយបង្ហាញពីបរិយាកាសនៃកម្មវិធីជប់លៀងពេលរាត្រី Brithday SUMANEE ដែលធ្វើឡើងនៅឯគេហដ្ឋានដ៏ប្រណីតមួយរបស់គាត់។ ទិដ្ធភាពនោះបានបង្ហាញពីពេលវេលានៃសុភមង្គល ភាពសប្បាយរីករាយ និងភាពកក់ក្តៅហ៊ុំព័ទ្ធដោយមនុស្សជាទីស្រលាញ់ជាច្រើន បានលេចមុខមកចូលរួមកម្មវិធីខួបកំណើតយ៉ាងគគ្រឹកគគ្រេងបំផុត។
តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលលោកស្រីបានបង្ហោះអបអររខួបកំណើតឈានចូលវ័យ ៨៨ ឆ្នាំ អមជាមួយគ្នានោះ សេដ្ឋីនីក៏បានសរសេរសារថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនោះថា «សូមអរគុណអ្នកទាំងអស់គ្នាដែលបានមកលេងសប្បាយនៅក្នុងកម្មវិធី Brithday SUMANEE»។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងបញ្ចេញមតិសរសើរលើសលប់នោះគឺសម្រស់ដ៏ស្រស់ស្អាត ភាពស្រស់ស្រាយ និងភាពល្អឥតខ្ចោះក្នុងវ័យ ៨៨ ។ មុខរបស់គាត់នៅតែល្អឥតខ្ចោះ ស្បែកមើលទៅភ្លឺថ្លា ហើយគាត់នៅតែមានស្នាមញញឹមប្រកបដោយមន្តស្នេហ៍ដូចធម្មតា។ មនុស្សជាច្រើនយល់ស្របថា លោកស្រីគឺជាគំរូនៃភាពស្រស់ស្អាតមិនចេះរលត់សាបសូន្យទៅណាណាឡើយ។
សេដ្ឋីនី Khun sumane គឺជាអ្នកមានកំពូលមួយរូបប្រចាំប្រទេសថៃ លោកស្រីជាម្ចាស់ដីច្រើនហិចតាក្នុងប្រទេស ដោយមិនរាប់បញ្ចូលអគារដែលស្នាក់នៅសព្វថ្ងៃ តម្លៃគឺ ៦ លានបាតក្នុងមួយម៉ែត្រការ៉េ ហើយវាជាអគារខ្ពស់បំផុតដំបូងគេនៅក្នុងប្រទេសកាលពីជាង ៥០ ឆ្នាំមុន ខណៈតម្លៃនៅពេលនោះគឺប្រហែល ៣០ លានបាត។
សេដ្ឋីរូបនេះក៏ត្រូវបានគេរាយការណ៍ថា ជាម្ចាស់អគារប្រាំបីជាន់នៅផ្លូវ Lang Suan។ បន្ទប់របស់គាត់ត្រូវបានតុបតែងជាមួយនឹងវត្ថុបុរាណដែលប្រមូលបានពីគ្រួសារ រួមទាំងធ្នើថ្មដែលគាត់បានទិញក្នុងទីក្រុង New York មានតម្លៃ ២៥ លានបាត។ គាត់ក៏ជាម្ចាស់កម្រាលព្រំមាស ដែលម្ចាស់ពីមុនគឺជាបងស្រីភ្លោះរបស់ Shah នៅប្រទេសអ៊ីរ៉ង់ ដែលលោកស្រីបានទិញនៅក្នុងការដេញថ្លៃមួយក្នុងតម្លៃ ៤ លានបាត។ ចំណែកឯវត្ថុដែលល្បីបំផុតនៅក្នុងផ្ទះរបស់គាត់គឺ បង្គន់ និងអាងងូតទឹកដែលស្រោបដោយមាស 24k៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ចិន ប្រឹងជម្នះឧបសគ្គគ្រួសារ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ
The post សេដ្ឋីនីថៃ Khun sumane ប្រារព្ធខួបកំណើត ៨៨ ឆ្នាំ តែងាកទៅសម្រស់វិញស្អាតមិនប្រួលប្រែ appeared first on Kampuchea Thmey Daily.