លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo

​លោក ​​​​Yoon Suk Yeol ប្រកាស​លាលែង​ពី​​តំណាង​គណបក្ស​​អំណាច​ប្រជាជន​ (PPP) សម្រាប់​តំណែង​ប្រធានាធិបតី ​ដើម្បី​បើក​ផ្លូវ​​ឲ្យ​​ Kim Moon-soo តំណាង​បក្ស​នេះ... The post លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo appeared first on Kampuchea Thmey Daily.

លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo

​អតីត​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក Yoon Suk Yeol ដែលត្រូវ​បាន​​​ប​ណ្តេញ​​​ចេញ​ពី​អំណាច​ដោយ​​អំណាច​សាលក្រម​តុលាការ​​​​ធម្មនុញ្ញ កាល​ដើម​ខែ​មេសា បាន​​​​ប្រកាស​លាលែង​ពី​​តំណាង​គណបក្ស​​អំណាច​ប្រជាជន​ (PPP) សម្រាប់​តំណែង​ប្រធានាធិបតី ​ដើម្បី​បើក​ផ្លូវ​​ឲ្យ​​ Kim Moon-soo តំណាង​បក្ស​នេះ​​​ប្រកួត​​​សម្រាប់តំណែង​ប្រធានាធិបតី​​សម្រាប់​ការបោះឆ្នោត​នៅថ្ងៃ​៣ខែ​មិថុនា​ខាងមុខ​នេះ​។​

​​លោក ​Yoon Suk Yeol ​​​លាលែង​ពី​តំណាងបក្ស​​អំណាច​ប្រជាជន​សម្រាប់តំណែង​ប្រធានាធិបតី​​។ Reuters

​​លោក ​Yoon Suk Yeol ​បាន​តំណាង​គណបក្ស​​អំណាច​ប្រជាជន People Power Party (PPP) សម្រាប់​តំណែង​ប្រធានាធិបតី​កាល​ពីឆ្នាំ​​​២០២២ ហើយ ក៏បាន​ឈ្នះ​ការបោះឆ្នោត​​​​​ក្នុង​ចំនួនតិច​តួច​​​​ធៀបជាមួយ​គណបក្ស​​ប្រជាធិបតេយ្យ​​តំណាង​​ដោយ ​​​លោក Lee Jae-myung។

​លោក ​Yoon Suk Yeol ​បាន​ដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​​​ជា​ង​២ឆ្នាំ ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​២០២២ និង​ត្រូវ​បាន​រកឃើញ​កំហុស​ដោយសារ​តែ​ការ​ច្បាប់​អាជ្ញាសឹកកាលថ្ងៃទី​៣ខែ​ធ្នូ​ឆ្នាំ​២០២៤ ដែលនាំ​ឲ្យ​មានភាពវឹកវរ​ផ្នែកនយោបាយ​​​យ៉ាង​ជ្រៅ​នៅប្រទេស​កូរ៉េ​។ រដ្ឋសភាជាតិ​​កូរ៉​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យរួម​ជាមួយ​សមាជិកសភា​របស់​គណបក្ស​កាន់​អំណាច​ផង ​បាន​បោះឆ្នោត​ប្រឆាំង​​​​ការ​ដាក់​បញ្ជា​​អាជ្ញាសឹកនោះ ហើយ​​១៤ថ្ងៃក្រោយមក​ រដ្ឋសភា​ជាតិ​ក៏បាន​ឆ្នោត​សេចក្តី​ស្នើ​ព្យួរតំណែង​​ប្រធានាធិបតី​ រហូត​ដល់​តុលាការ​ធម្មនុញ្ញ​សម្រាប់​ជាឯកច្ឆ័ន្ទ​ដក​លោក​ចេញ​ពីអំណាច​នៅថ្ងៃទី​៤ខែ​មេសា​​២០២៥​។

លោក .​Yoon Suk Yeol បាន​បង្ហោះសារ​នៅ​លើគណនី​​​បណ្តាញសង្គម​ហ្វេសប៊ុក​រ​បស់​លោក ថា៖«​​ថ្ងៃ​នេះ​ខ្ញុំ​​ចាកចេញ​ពី​គណបក្ស​អំណាច​ប្រជាជន។ ខ្ញុំសូម​ជូន​ពរ​​បេក្ខជន​ប្រធានាធិបតី​ លោក ​Kim Moon-soo ឲ្យ​ឈ្នះ​​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​ជា​វាសនា​​​សាធារណៈរដ្ឋ​កូរ៉េ​ពឹង​ផ្អែកនេះ​»។

​លោក ​Kim Moon-soo​ ​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​អំណាច​ប្រជាជន (PPP) ​សម្រាប់​ការ​​​បោះឆ្នោត​​ប្រធានាធិបតីនៅ​ដើមខែមិថុនាខាងមុខ​នេះ ដោយ​ត្រូវប្រជែង​ជាមួយ​​បេក្ខជន​មក​ពី​បក្ស​៦​ផ្សេង​ទៀត ប៉ុន្តែ​​ការ​ប្រជែង​ធំបំផុត​គឺ​ លោក Lee Jae-myung ដែលតំណាង​​​​របស់​បក្ស​ប្រជាធិបតេយ្យ​​​ដែលជាបក្ស​ប្រឆាំ​ង​ដ៏​មាន​ប្រជាប្រិយភាព​។

​យោង​ការ​ផ្សាយ​របស់រ៉យទ័រ ដែលបាន​ដកស្រង់​​​ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ Gallup Korea ​​​ការ​គាំទ្រ​បេក្ខជន​​​តំណាង​បក្ស​អំណាច​ប្រជាជន​ លោក Kim Moon-soo មាន​ត្រឹមតែ​២៩ភាគរយ ប្រៀបធៀប​​កា​រគាំទ្រ​​ លោក Lee Jae-myung មានរហូតដល់​៥១ភាគរយ​ឯណោះ៕​

ដោយ រ៉ាន់ រើយ​

លោក Kim Moon-soo តំណាង​​បក្ស​អំណាច​អំណាចប្រជាជន​ជំនួស​លោក Yoon Suk Yeol សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតីនៅថ្ងៃទី​៣ខែមិថុនា។ Reuters

The post លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo appeared first on Kampuchea Thmey Daily.