Ronaldo ស៊ុត ១ គ្រាប់យប់មិញ ជួយ ព័រទុយហ្គាល់ បញ្ចប់កំណត់ត្រា មិនធ្លាប់ឈ្នះអាល្លឺម៉ង់ ១៩ ឆ្នាំ

Cristiano Ronaldo បានរួមចំំណែកយ៉ាងធំជួយឱ្យ ព័រទុយហ្គាល់ យកឈ្នះក្រុមជម្រើសជាតិ អាល្លឺម៉ង់ នៅពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Nations League និងបានបញ្ចប់កំណត់ត្រារយៈពេល ១៩ ឆ្នាំ ដែល ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះ អាល្លឺម៉ង់។ The post Ronaldo ស៊ុត ១ គ្រាប់យប់មិញ ជួយ ព័រទុយហ្គាល់ បញ្ចប់កំណត់ត្រា មិនធ្លាប់ឈ្នះអាល្លឺម៉ង់ ១៩ ឆ្នាំ appeared first on Kampuchea Thmey Daily.

Ronaldo ស៊ុត ១ គ្រាប់យប់មិញ ជួយ ព័រទុយហ្គាល់ បញ្ចប់កំណត់ត្រា មិនធ្លាប់ឈ្នះអាល្លឺម៉ង់ ១៩ ឆ្នាំ

កីឡាករ Cristiano Ronaldo បានរួមចំំណែកយ៉ាងធំជួយឱ្យ ព័រទុយហ្គាល់ យកឈ្នះក្រុមជម្រើសជាតិ អាល្លឺម៉ង់ នៅពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Nations League និងបានបញ្ចប់កំណត់ត្រារយៈពេល ១៩ ឆ្នាំ ដែល ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះ អាល្លឺម៉ង់។

ទិដ្ឋភាពប្រកួត

ក្រុមរហស្សនាមបញ្ចខែល ព័រទុយហ្គាល់ បានកក់កៅអី​វគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League ជាផ្លូវការហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ កាលពីយប់មិញ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ មិថុនា ក្នុងលទ្ធផល ២-១។

ក្នុងនោះ អាល្លឺម៉ង់ ជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយខ្សែបម្រើប្រយុទ្ធ Florian Wirtz នៅនាទីទី ៤៨។ បន្ទាប់មកខាង ព័រទុយហ្គាល់ ក៏រកគ្រាប់បាល់វាយបកបាន ២ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Francisco Conceicao នៅនាទីទី ៦៣ និង Ronaldo នៅនាទីទី ៦៨។

ទិដ្ឋភាពប្រកួត

ចំពោះជ័យជម្នះដ៏ធំមួយនេះរបស់ ព័រទុយហ្គាល់ មិនត្រឹមតែនាំឱ្យពួកគេឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន Nations League ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបញ្ចប់កំណត់ត្រារយៈពេល ១៩ ឆ្នាំចុងក្រោយ ដែលក្រុមបញ្ចខែល លេងមិនឈ្នះ អាល្លឺម៉ង់ សោះផងដែរ ពោលសរុបការជួបគ្នាចំនួន ៥ ប្រកួត គឺព័រទុយហ្គាល់ចាញ់ទាំង ៥៕

ទិដ្ឋភាពប្រកួត

អត្ថបទ៖ សេម កុសល

The post Ronaldo ស៊ុត ១ គ្រាប់យប់មិញ ជួយ ព័រទុយហ្គាល់ បញ្ចប់កំណត់ត្រា មិនធ្លាប់ឈ្នះអាល្លឺម៉ង់ ១៩ ឆ្នាំ appeared first on Kampuchea Thmey Daily.