បវរកញ្ញាអង់គ្លេស Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥
តំណាងជនជាតិអង់គ្លេសនាង Milla Magee ទើបតែប្រកាសដកខ្លួនចេញពីការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ... The post បវរកញ្ញាអង់គ្លេស Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

តំណាងជនជាតិអង់គ្លេសនាង Milla Magee ទើបតែប្រកាសដកខ្លួនចេញពីការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០២ ៥ (Miss world 2025) យាងតក់ក្រហល់ បើទោះបីជារាជិនីសម្រស់រូបនេះបានចូលរួមអស់រយៈពេលជិត ២ សប្តាហ៍នៅប្រទេសឥណ្ឌាក៏ដោយ។

នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Milla បានចែករំលែកថា «អំណោយដ៏អស្ចារ្យបំផុតមួយនៃការធ្វើដំណើរនោះគឺជាមិត្តភាពជាមួយស្ត្រីដ៏អស្ចារ្យមកពីជុំវិញពិភពលោក។ ពីការសើចរហូតដល់ការសន្ទនា ខ្ញុំនឹងស្រឡាញ់អ្នកគ្រប់ពេលវេលា។ មិនថាយើងនៅទីណា ពួកយើងមានទំនាក់ទំនងគ្នាជារៀងរហូត»។
ទោះជាយ៉ាងណាក៏ដោយ ទាំងបរវកញ្ញា Milla និងស្ថាប័នបវរកញ្ញានៅអង់គ្លេស ក៏មិនទាន់ប្រកាសជាផ្លូវការ ពីមូលហេតុនៃការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពាក់កណ្ដាលទីនេះទេ។
ដោយឡែក នៅក្នុងផ្នែកបញ្ចេញមតិ អ្នកគាំទ្រ និងបេក្ខនារីដែលរួមប្រកួតជាមួយនាងបានសម្តែងការសោកស្ដាយដែល បវរកញ្ញាវ័យ២៤ឆ្នាំ បានចាកចេញពីការប្រកួតក្នុងពេលដ៏សំខាន់មួយ។ ក្នុងនោះ កញ្ញា Türkiye គឺនាង Idil Bilgen បានផ្ញើសារថា «អ្នកគឺជាមនុស្សសំណព្វរបស់ខ្ញុំនៅលើទ្វីបនេះ។ ខ្ញុំសូមជូនពរឲ្យអ្នកកុំបោះបង់ចោល។ ខ្ញុំសូមជូនពរឲ្យអ្នកទទួលបានជោគជ័យក្នុងការធ្វើដំណើរនាពេលខាងមុខ» ។
ជាមួយនឹងការដកខ្លួនរបស់ រាជិនីសម្រស់មកពីអង់គ្លេស ការប្រកួតបវរកញ្ញាពិភពលោកលើកទី ៧២ នៅសល់បេក្ខនារីចំនួន ១០៧ នាក់ប៉ុណ្ណោះ។
នៅអាយុ ២៣ ឆ្នាំ Milla ឥឡូវនេះគឺជាអ្នកជួយសង្រ្គោះជីវិតមនុស្ស, អ្នកថតរូប និងជាតារាបង្ហាញម៉ូដអាជីពមួយរូបលើទឹកដីនៃប្រទេសកំណើតរបស់ខ្លួន។ នៅខែមេសា ឆ្នាំ ២០២៤ នាងបានជាប់ជាបវរកញ្ញាអង់គ្លេស។ គម្រោងសប្បុរសធម៌របស់នាង ផ្តោតលើការបង្រៀនជំនាញការសង្គ្រោះបេះដូង (CPR) នៅក្នុងសាលារៀននៅទូទាំងចក្រភពអង់គ្លេស។
នាងធ្លាប់បានចែករំលែកយ៉ាងច្បាស់អំពីដំណើររបស់នាង ដើម្បីជម្នះបញ្ហារូបរាងរាងកាយថា «កាលខ្ញុំមានអាយុ ១៤ ឆ្នាំ ខ្ញុំមានទម្ងន់ជិត ៩០ គីឡូក្រាម ហើយត្រូវបានគេធ្វើបាបនៅសាលាជាញឹកញាប់ ខ្ញុំតាំងចិត្តសម្រកទម្ងន់ ប៉ុន្តែបានត្រឹមកម្រិតដែលមានសុខភាពល្អសមនឹងរាងកាយរបស់ខ្ញុំ»។ នាងមានមោទនភាពដែលបានក្លាយជារាជិនីសម្រស់ធំដំបូងគេដែលតំណាងឲ្យប្រទេសអង់គ្លេស ដោយនាំមកនូវសារបង្ហាញពីទំនុកចិត្ត និងការទទួលយកខ្លួនឯងនាពេលនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង
The post បវរកញ្ញាអង់គ្លេស Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.