បង្គោលអង់តែនទូរសព្ទសិប្បនិម្មិត ចំនួន ២១ បន្ថែមទៀត នឹងត្រូវដំឡើងនៅតំបន់អង្គរ
បង្គោលអង់តែនសេវាទូរសព្ទសិប្បនិម្មិតចំនួន ២១ បន្ថែមទៀត...... The post បង្គោលអង់តែនទូរសព្ទសិប្បនិម្មិត ចំនួន ២១ បន្ថែមទៀត នឹងត្រូវដំឡើងនៅតំបន់អង្គរ appeared first on Kampuchea Thmey Daily.

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា បង្គោលអង់តែនសេវាទូរសព្ទសិប្បនិម្មិតចំនួន ២១ បន្ថែមទៀតនៅតំបន់រមណីយដ្ឋានអង្គរ នឹងត្រូវដំឡើងរួចរាល់ក្នុងឆ្នាំ២០២៥ នេះ។
ការគូសបញ្ជាក់នេះ ខណៈដែលក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័នបានចុះទៅស្វែងយល់ពីកិច្ចការអភិវឌ្ឍនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌក្នុងខេត្តសៀមរាប។

លោក សេង សុធារ៉ា បានឲ្យដឹងថា បង្គោលអត់តែនចំនួន ១៨ បង្គោលដែលបានសាងសង់រួចរាល់កន្លងមក អាចគ្របដណ្ដប់បានតំបន់មួយចំនួន ប៉ុន្តែដោយសារតំបន់អង្គរមានកំពែង និងដើមឈើខ្ពស់ៗ ដែលបាំងហ្រ្វេកង់រលកសញ្ញាទូរសព្ទ និងអ៊ីនធឺណិត ទើបអាជ្ញាធរសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអនុញ្ញាតពី ICC អង្គរ បន្តសាងសង់បង្គោលអង់តែនចំនួន ២១ បន្ថែមទៀត ដែលនឹងរួចរាល់នៅចុងឆ្នាំ ២០២៥។
ការរៀបចំដំឡើងបង្គោលអង់តែនបន្ថែមនេះមានសារសំខាន់ណាស់ ដែលនឹងជួយសម្រួលដល់ពលរដ្ឋរស់នៅនៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរអាចទទួលបានសេវាទូរសព្ទប្រើប្រាស់បានទូលំទូលាយ និងល្អប្រសើរថែមទៀត។ លោក សេង សុធារ៉ា បញ្ជាក់បន្ថែម។
The post បង្គោលអង់តែនទូរសព្ទសិប្បនិម្មិត ចំនួន ២១ បន្ថែមទៀត នឹងត្រូវដំឡើងនៅតំបន់អង្គរ appeared first on Kampuchea Thmey Daily.