អាជ្ញាធរដាក់គ្រឿងចក្រស្តារប្រឡាយមេ QMI រំដោះទឹកនារដូវវស្សាខាងមុខ
អាជ្ញាធរដាក់គ្រឿងចក្រស្តារប្រឡាយមេ QMI រំដោះទឹកនារដូវវស្សាខាងមុខ... The post អាជ្ញាធរដាក់គ្រឿងចក្រស្តារប្រឡាយមេ QMI រំដោះទឹកនារដូវវស្សាខាងមុខ appeared first on Kampuchea Thmey Daily.

កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយមេមួយខ្សែស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ និងសង្កាត់សំរោងក្រោយ ខណ្ឌពោធិ៍សែនជ័យ។

អាជ្ញាធរបានឲ្យដឹងថា ដោយមានមតិដឹកនាំពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ទើប លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បន្តចុះស្ដារប្រឡាយមេ (QMI) ស្ថិតនៅសង្កាត់ចោមចៅទី ៣ និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាង លីដា បានឲ្យដឹងដែរថា ការកាយស្តារប្រឡាយមេខាងលើនេះ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខ។ ជាមួយគ្នានោះ ឃើញក្នុងប្រឡាយពោរពេញទៅដោយកាកសំណល់ ស្មៅច្រើន នេះជាហេតុធ្វើឲ្យចរន្តទឹកមិនអាចហូរបានលឿន ហៀរចេញមកលើផ្លូវជន់លិច ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ទាំងអស់គ្នា និងទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលក្នុងប្រឡាយទឹកហូរ៕
អត្ថបទ ៖ សុខា




The post អាជ្ញាធរដាក់គ្រឿងចក្រស្តារប្រឡាយមេ QMI រំដោះទឹកនារដូវវស្សាខាងមុខ appeared first on Kampuchea Thmey Daily.