លោក​ អាំង​ សិរីពិសិដ្ឋ​ និយាយ​មិន​ស្ទាក់ស្ទើរ​ការពារ​តំណែង​ជើងឯក​នេះ​សង្ឃឹម​ ១០០%​​ លើ​វិសាខា​

លោក​ អាំង​ សិរីពិសិដ្ឋ​ លើក​ឡើង​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ​បន្តិច​ The post លោក​ អាំង​ សិរីពិសិដ្ឋ​ និយាយ​មិន​ស្ទាក់ស្ទើរ​ការពារ​តំណែង​ជើងឯក​នេះ​សង្ឃឹម​ ១០០%​​ លើ​វិសាខា​ appeared first on Kampuchea Thmey Daily.

លោក​ អាំង​ សិរីពិសិដ្ឋ​ និយាយ​មិន​ស្ទាក់ស្ទើរ​ការពារ​តំណែង​ជើងឯក​នេះ​សង្ឃឹម​ ១០០%​​ លើ​វិសាខា​

លោក​ អាំង​ សិរីពិសិដ្ឋ​ លើក​ឡើង​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ​បន្តិច​សោះ​ដោយ​​ដាក់​ក្ដី​សង្ឃឹម​លើ​ក្រុមបាល់ទះ​វិសាខា​ ១០០%​ ក្នុង​ការប្រកួត​ការពារ​តំណែង​ជើងឯក​ Win Streak Volleyball Invitational នៅ​តៃវ៉ាន់​ នា​ពេល​ខាង​មុខ​​នេះ។​

ទិដ្ឋភាពម្សិលមិញ

ប្រតិភូ​​ដឹកនាំ​កីឡាករ​​ លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ជំនឿ​ជឿជាក់​សម្រាប់​ការ​​ចេញ​ទៅ​ប្រកួត​ការពារ​តំណែង​ជើងឯក​ពាន​រង្វាន់​ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅ​តៃវ៉ាន់​ នេះ​សង្ឃឹម​រហូត​ដល់​ ១០០%​ ឯណោះ​។​

ទិដ្ឋភាពម្សិលមិញ

លោក​បន្ថែម​ទៀត​ថា​ ក្រុម​កម្ពុជា​ចេញទៅ​នេះ​មិន​មែន​ចេញ​ទៅ​យក​បទ​ពិសោធ​ ចេញ​ទៅ​ប្រកួត​ដើម្បី​បង្គ្រប់​កិច្ច​ ឬកីឡាទេសចរណ៍​នោះ​ទេ ពោល​ក្រុម​ណា​ក៏​វិសាខា​មិន​ខ្លាច​ដែរ​មិន​ថា​ប៉ះ​ក្រុម​មក​ពី​ កូរ៉េ​ ម៉ាឡេស៊ី​ តៃវ៉ាន់​ ក៏​ដោយ។​ បើ​ទោះ​ជា​ក្រុម​ទាំង​នោះ​ក៏​ហាត់​ វិសាខា​របស់​កម្ពុជា​ក៏​ហាត់​ដូច​គ្នា​ក្ដី​ ប៉ុន្តែ​ការ​ចំណាយ​រាប់​ម៉ឺន​ដុល្លារយក​កីឡាករ​បរទេស​មក​ជួយ​ពង្រឹង​ក្រុម​ និង​ការ​ចំណាយ​ជា​ច្រើន​ទៀត​នោះ​គោល​បំណងធំ​គឺ​ដើម្បី​ទៅ​យក​ពាន​ Win Streak ជា​លើក​ទី២​ មក​កម្ពុជា។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា​ នឹង​ត្រូវ​ទៅ​ប្រកួត​ការពារ​តំណែង​ជើងឯក​ពាន​រង្វាន់​ Win Streak Volleyball Invitational (WSVI) Tournament Taichung 2025 នៅ​តៃវ៉ាន់។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មេសា​ ឆ្នាំ​២០២៥​ នេះ​ហើយ។​ ប្រកួតទី១ ជួបជាមួយក្រុម MBSA Pelican របស់ ម៉ាឡេស៊ី នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់​ Men’s Volleyball Team for FISU នៅថ្ងៃទី១ ខែ ឧសភា និងប្រកួតទី៣ Cheonan Hyundai Capital Sky Walkers របស់ កូរ៉េខាងត្បូង នៅថ្ងៃទី ២ ខែ ឧសភា។​ ម្សិលមិញ​នេះ​ផង​ដែរ​ក្លឹប​បាល់ទះ​វិសាខា​ និង​ម្ចាស់​ឧបត្ថម្ភ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​នៅ សណ្ឋាគារ Fairfield by Marriott Phnom Penh ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ និង​ការ​ខ្ចី​ជើង​កីឡាករ​បរទេស​ ៤រូប​មក​ពង្រឹង​ក្រុម​៕​

អត្ថបទដោយ៖ នួន ស៊ីណា

The post លោក​ អាំង​ សិរីពិសិដ្ឋ​ និយាយ​មិន​ស្ទាក់ស្ទើរ​ការពារ​តំណែង​ជើងឯក​នេះ​សង្ឃឹម​ ១០០%​​ លើ​វិសាខា​ appeared first on Kampuchea Thmey Daily.