ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ក្រុមព្រះខ័នរាជស្វាយរៀង នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី ៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅទឹកដី កម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ... The post ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ក្រុមព្រះខ័នរាជស្វាយរៀង នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី ៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅទឹកដីកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមព្រះខ័នរាជស្វាយរៀង

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាផ្លូវការហើយ បន្ទាប់ពី​បាន​ស្មើ​ក្រុម​របស់​ ឥណ្ឌូណេស៊ី​ Madura United នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែ​មេសា​ សម្រាប់​ការប្រកួតជើងទី ២ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្នុងលទ្ធផល ៣-៣ ខណៈសរុបលទ្ធផលទាំង ២ ជើងឈ្នះ ៦-៣ បន្ទាប់​ពី​ជើង​ទី១​ឈ្នះ ៣-០។

ក្រុមព្រះខ័នរាជស្វាយរៀង

ជាដំណឹងច្បាស់ការ ដោយយោង​តាម​មាត្រា​ ៩.៤ នៃ​លក្ខន្តិកៈ​របស់​ថាសហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​បញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៤-២០២៥ នេះ នឹងធ្វើឡើងនៅប្រទេសក្នុងតំបន់ អាស៊ីខាងកើត ណាដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ដូច្នេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមមកពីតំបន់ខាងកើត ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​មិន​ទាន់​ប្រកាស​កីឡដ្ឋាន​ជាផ្លូវ​ការ​ទេ។ យ៉ាង​ណា​​ទំនងនឹងត្រូវប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់​ការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមកពី ​តួកមេនីស្ថាន FC Arkadag។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥៕

ក្រុមព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ សេម កុសល

The post ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.