ក្រុមហ៊ុន សែលកាត បើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩
ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល បានប្រកាសភាពជាដៃគូផ្តាច់មុខ ជាមួយ ក្រុមហ៊ុនហ្វេង ស៊ុយ ខេមបូឌា និង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយដ៏ល្បីល្បាញ... The post ក្រុមហ៊ុន សែលកាត បើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩ appeared first on Kampuchea Thmey Daily.

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល បានប្រកាសភាពជាដៃគូផ្តាច់មុខ ជាមួយក្រុមហ៊ុន ហ្វេង ស៊ុយ ខេមបូឌា និង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយដ៏ល្បីល្បាញគឺ ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ជាអគ្គនាយិកាក្រុមហ៊ុន។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងក្រុមហ៊ុនទាំងពីរ ដែលបានធ្វើឡើងនៅ មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ ដោយនាំមកជូននូវការមើលហុងស៊ុយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថល។

នៅក្នុងប្រទេសកម្ពុជា ដែលកំពុងបោះជំហានកាន់តែខ្លាំងក្នុងវិស័យឌីជីថល ក្រុមហ៊ុន សែលកាត យល់ច្បាស់អំពី ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) និងសក្តានុពលរបស់AI ក្នុងការបង្កើនភាពងាយស្រួល ក្នុងការប្រើប្រាស់តាមរយៈបណ្តាញដ៏ទំនើប របស់ក្រុមហ៊ុន សែលកាត។
ទោះបីជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងត្រូវបានផ្លាស់ប្តូរទៅជាឌីជីថល ហើយថែមទាំងអាចដំណើរការដោយស្វ័យប្រវត្តិក៏ដោយ ក៏ក្រុមហ៊ុន សែលកាត ជឿជាក់យ៉ាងមុតមាំថា ហុងស៊ុយបែបវិទ្យាសាស្រ្ត គឺមិនអាចជំនួសបានដោយបញ្ញាសិប្បនិម្មិត ឬ ដោយការធ្វើដោយស្វ័យប្រវត្តិនោះឡើយ។

ចំណុចនេះហើយ ដែលឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី និងកម្មវិធី My Destiny វាសនាខ្ញុំ ដែលទើបនឹងសម្ពោធថ្មីៗ បានដើរតួនាទីសំខាន់។ ដោយយល់ឃើញថា ពេលបច្ចុប្បន្ននេះ មានបញ្ហាប្រឈមជាច្រើន ជាពិសេស សម្រាប់យុវជន ក្នុងកំឡុងយុគ៩ ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី បានចាប់ដៃគូ ជាយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវលេខហុងស៊ុយ ដែលបានរៀបចំយ៉ាងពិសេស សម្រាប់ផ្តល់នូវតុល្យភាព ភាពសុខដុមរមនា និងថាមពលវិជ្ជមានសម្រាប់ជីវិត រួមជាមួយនឹងកញ្ចប់យុគដែលភ្ជាប់មកជាមួយជម្រើស កញ្ចប់ប្រចាំសប្តាហ៍ និង ប្រចាំខែ ព្រមទាំងការចូលប្រើក្នុងកម្មវិធី My Destiny វាសនាខ្ញុំដោយឥតគិតថ្លៃផងដែរ។

លោក Kok Leong Yap អគ្គនាយកប្រតិបត្តិរង នៃក្រុមហ៊ុន សែលកាត អ៊ីហ្សីខម បានមានប្រសាសន៍ថា “យើងខ្ញុំកំពុងប្រើប្រាស់បណ្តាញដ៏ទំនើប របស់ក្រុមហ៊ុន សែលកាត ដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាអាចឆែកមើលហុងស៊ុយផ្ទាល់ខ្លួនបាន។ ការសហការជាដៃគូផ្តាច់មុខ របស់ក្រុមហ៊ុនសែលកាត ជាមួយក្រុមហ៊ុន ហ្វេង ស៊ុយ សេនធ័រ បានបង្កើតចេញជាផលិតផលពិសេសមួយ ដែលរួមបញ្ចូលអានុភាពនៃបច្ចេកវិទ្យា ជាមួយនឹងវិទ្យាសាស្រ្តរបស់ហុងស៊ុយ។ ផលិតផលនោះ គឺស៊ីមកាតយុគ៩ និងកញ្ចប់យុគ៩”។

លោក Kok Leong Yap (KL) ក៏បានបន្តសង្កត់ធ្ងន់ផងដែរថា លេខស៊ីមកាត យុគ៩ ត្រូវបានជ្រើសរើសដោយផ្ទាល់ ដោយឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ហើយកញ្ចប់ យុគ៩ នឹងផ្តល់ជូននូវជម្រើសប្រចាំសប្តាហ៍ (តម្លៃ 3.8 ដុល្លារក្នុងមួយសប្តាហ៍ ទទួលបានទិន្នន័យ 12GB រួមជាមួយនឹង 120 នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 120 សារក្នុងប្រព័ន្ធ) និងប្រចាំខែ (តម្លៃ 8.8 ដុល្លារក្នុងមួយខែ ទទួលបានទិន្នន័យ 38GB រួមជាមួយនឹង 380នាទីសម្រាប់ការតេក្នុងប្រព័ន្ធ និង 380 សារក្នុងប្រព័ន្ធ) ព្រមទាំងការចូលប្រើកម្មវិធី My Destiny វាសនាខ្ញុំ ដោយឥតគិតថ្លៃផងដែរ។

ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី បានសម្តែងនូវសេចក្តីរីករាយចំពោះភាពជាដៃគូនេះថា “ខ្ញុំពិតជាសប្បាយរីករាយក្រៃលែង ដែលបានចាប់ដៃគូ ដ៏មានអត្ថន័យនេះ ជាមួយក្រុមហ៊ុន សែលកាត ដែលជាអ្នកដឹកនាំពិតប្រាកដ ក្នុងវិស័យនវានុវត្តន៍ឌីជីថល។ យើងរួមគ្នា នឹងនាំយកគោលការណ៍ដ៏មានឥទ្ធិពល នៃហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលបានកែសម្រួល សម្រាប់បុគ្គលម្នាក់ៗ ទៅកាន់អ្នកប្រើប្រាស់ឌីជីថលកាន់តែច្រើន។

ស៊ីមយុគ៩ ត្រូវបានរចនាឡើង យ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចូលរូបមន្តហុងស៊ុយបែបវិទ្យាសាស្ត្រ ដ៏មង្គល និងចំណេះដឹងផ្នែកតារាសាស្ត្រ ដែលមានស្រាប់ក្នុងកម្មវិធី My Destiny វាសនាខ្ញុំ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃ សម្រាប់បុគ្គល ដែលកំពុងធ្វើដំណើរឆ្លងកាត់ភាពស្មុគស្មាញ នៃជីវិតសម័យបច្ចុប្បន្ន។ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន សែលកាត យើងលើកកម្ពស់ដល់ បុគ្គលម្នាក់ៗ អាចរៀបចំជោគវាសនារបស់ខ្លួន ប្រកបដោយភាពសកម្ម ជំរុញឱ្យមានភាពសុខដុមរមនា និងសុខុមាលភាព កាន់តែប្រសើរឡើង នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគេគ្រប់ពេលវេលា”។

ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្រ្តាចារ្យហុងស៊ុយ ឡុង ណាលី សូមអញ្ជើញ អ្នកទាំងអស់គ្នាមកទទួលយក បទពិសោធ នៃការមើលហុងស៊ុយ បែបវិទ្យាសាស្រ្តផ្ទាល់ខ្លួននេះ តាមរយៈបណ្តាញសេវាទំនើប របស់ក្រុមហ៊ុន សែលកាត។ ស៊ីមកាត សែលកាត យុគ៩ ឥឡូវនេះមានលក់នៅគ្រប់ មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត ហើយអតិថិជនអាចពិនិត្យលេខហុងស៊ុយនៅលើគេហទំព័រ cellcard.com.kh បានដោយមានភាពងាយស្រួល។
សម្រាប់ព័ត៌មានលម្អិតបន្ថែម អំពីស៊ីមកាត យុគ៩ និងកញ្ចប់ យុគ៩ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន https://www.facebook.com/CellcardFanPage ឬទាញយកកម្មវិធី សែលកាត App https://onelink.to/cellcard_app ឬអញ្ជើញទៅកាន់មជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត ដែលនៅជិតលោកអ្នក៕
អត្ថបទពាណិជ្ជកម្ម
The post ក្រុមហ៊ុន សែលកាត បើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩ appeared first on Kampuchea Thmey Daily.