អ៊ុយក្រែន ខ្ជះខ្ជាយប្រាក់រហូតដល់ ៧៧០លានដុល្លារ លើកិច្ចព្រមព្រៀងទិញអាវុធក្លែងក្លាយ
បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែនបានចំណាយប្រាក់ខ្ជះខ្ជាយចំនួន ៧៧០ លានដុល្លារ សម្រាប់ការប៉ុនប៉ងទិញអាវុធពីប្រភពគួរឱ្យសង្ស័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស៊ើបអង្កេតរបស់កាសែត Financial Times គឺផ្អែកលើឯកសាររបស់តុលាការ ការលេចធ្លាយឯកសាររដ្ឋាភិបាល និងការសម្ភាសជាមួយមន្ត្រី បានផ្តល់ការមើលឃើញពីភាពច្របូកច្របល់របស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការទិញអាវុធ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។ កាសែតនេះបានសរសេរថា ជារឿយៗមន្ត្រីត្រូវចំណាយប្រាក់ “ចំនួនច្រើនជាមុនដល់ក្រុមហ៊ុនដែលមិនសូវស្គាល់សម្រាប់សម្ភារៈដែលរហូតមកដល់សព្វថ្ងៃនេះ មិនបានទទួលអាវុធ”។ កាសែតបានលើកឡើងពីឧទាហរណ៍នៃហាងលក់កាំភ្លើងដែលមិនរៀបរាប់លម្អិតនៅក្នុងរដ្ឋ Arizona ដែលម្ចាស់របស់គាត់បានទទួលការបង់ប្រាក់ជាមុនចំនួន ១៧,១លានអឺរ៉ូ (១៩,១ លានដុល្លារ) សម្រាប់កិច្ចព្រមព្រៀងដែលមានតម្លៃ ៤៩លានអឺរ៉ូ។ អាវុធដែលបានសន្យាមិនដែលបានទទួល។ FT ផ្សាយទៀតថា អ៊ុយក្រែនបានឈ្នះការកាត់ក្តីអាជ្ញាកណ្តាល ប៉ុន្តែនៅមិនទាន់រកប្រាក់បានវិញទេ។ ឯកសារដែលត្រូវបានពិនិត្យដោយ Financial

បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែនបានចំណាយប្រាក់ខ្ជះខ្ជាយចំនួន ៧៧០ លានដុល្លារ សម្រាប់ការប៉ុនប៉ងទិញអាវុធពីប្រភពគួរឱ្យសង្ស័យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស៊ើបអង្កេតរបស់កាសែត Financial Times គឺផ្អែកលើឯកសាររបស់តុលាការ ការលេចធ្លាយឯកសាររដ្ឋាភិបាល និងការសម្ភាសជាមួយមន្ត្រី បានផ្តល់ការមើលឃើញពីភាពច្របូកច្របល់របស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការទិញអាវុធ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។
កាសែតនេះបានសរសេរថា ជារឿយៗមន្ត្រីត្រូវចំណាយប្រាក់ “ចំនួនច្រើនជាមុនដល់ក្រុមហ៊ុនដែលមិនសូវស្គាល់សម្រាប់សម្ភារៈដែលរហូតមកដល់សព្វថ្ងៃនេះ មិនបានទទួលអាវុធ”។ កាសែតបានលើកឡើងពីឧទាហរណ៍នៃហាងលក់កាំភ្លើងដែលមិនរៀបរាប់លម្អិតនៅក្នុងរដ្ឋ Arizona ដែលម្ចាស់របស់គាត់បានទទួលការបង់ប្រាក់ជាមុនចំនួន ១៧,១លានអឺរ៉ូ (១៩,១ លានដុល្លារ) សម្រាប់កិច្ចព្រមព្រៀងដែលមានតម្លៃ ៤៩លានអឺរ៉ូ។
អាវុធដែលបានសន្យាមិនដែលបានទទួល។ FT ផ្សាយទៀតថា អ៊ុយក្រែនបានឈ្នះការកាត់ក្តីអាជ្ញាកណ្តាល ប៉ុន្តែនៅមិនទាន់រកប្រាក់បានវិញទេ។
ឯកសារដែលត្រូវបានពិនិត្យដោយ Financial Times បង្ហាញថា អ៊ុយក្រែនបានចំណាយប្រាក់ចន្លោះពី ៦ ពាន់លានដុល្លារទៅ ៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីថវិការដ្ឋផ្ទាល់ខ្លួនលើអាវុធចាប់តាំងពីការចាប់ផ្តើមនៃអរិភាព។ ក្នុងចំណោមនោះ ការបង់ប្រាក់ជាមុនចំនួន ៧៧០ លានដុល្លារបានទៅឱ្យឈ្មួញកណ្តាលដែលខកខានក្នុងការចែកចាយ៕
ប្រែសម្រួលៈ ណៃ តុលា