អរិយធម៌អេកូឡូស៊ី របស់ចិន បំភ្លឺសុខដុមនីយកម្មជីវិត សម្រាប់ភពផែនដី
១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រ ចេញដំណើរសំខាន់ ដែលពិភពលោក បាននៅចងចាំពីភាពជោគជ័យ នៃសន្និសីទជាតិលើកទី៨ របស់ប្រទេស ស្តីពីការការពារបរិស្ថាន អេកូឡូស៊ី ដែលសន្និសីទនោះជាវេទិកាខ្ពស់បំផុត និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ លើប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសចិន ។ សន្និសីទនោះបានធ្វើជាក្រាំងឯកសារ ចងក្រងពីសមិទ្ធផលទ្រឹស្តីដ៏សំខាន់ នៃទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានស្ថាបនា និងមគ្គុទ្ទេសក៍មាគ៌ាដ៏ប្រពៃ សម្រាប់ជាបន្ទាត់នយោបាយ របស់រដ្ឋាភិបាលចិន ឆ្ពោះទៅបង្កើនការប្តេជ្ញាចិត្តកាន់តែខ្ពស់ ក្នុងនាមជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួន ដល់បរិស្ថានសកល ដោយរក្សាបាននូវស្មារតីប្រយុទ្ធ មិនរួញរាយកជ័យជម្នះ លើសមរភូមិ ដើម្បីប្រឆាំងនឹងការ បំពុលបរិស្ថាន និង ការបំផ្លិចបំផ្លាញអេកូឡូស៊ី ។ គោលដៅនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ជាអង្គពីរដែលមាន ភាពប្រទាក់ក្រឡាគ្នា ព្រមទាំងរួមគ្នាបើកជំពូកថ្មី នៃការលើកកម្ពស់បៃតង ភាពយ៉ាងពេញលេញ ដល់ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុង ទៅក្នុងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ៧ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ ថែមទាំងជាការសិក្សាយ៉ា

១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រ ចេញដំណើរសំខាន់ ដែលពិភពលោក បាននៅចងចាំពីភាពជោគជ័យ នៃសន្និសីទជាតិលើកទី៨ របស់ប្រទេស ស្តីពីការការពារបរិស្ថាន អេកូឡូស៊ី ដែលសន្និសីទនោះជាវេទិកាខ្ពស់បំផុត និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ លើប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសចិន ។ សន្និសីទនោះបានធ្វើជាក្រាំងឯកសារ ចងក្រងពីសមិទ្ធផលទ្រឹស្តីដ៏សំខាន់ នៃទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានស្ថាបនា និងមគ្គុទ្ទេសក៍មាគ៌ាដ៏ប្រពៃ សម្រាប់ជាបន្ទាត់នយោបាយ របស់រដ្ឋាភិបាលចិន ឆ្ពោះទៅបង្កើនការប្តេជ្ញាចិត្តកាន់តែខ្ពស់ ក្នុងនាមជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួន ដល់បរិស្ថានសកល ដោយរក្សាបាននូវស្មារតីប្រយុទ្ធ មិនរួញរាយកជ័យជម្នះ លើសមរភូមិ ដើម្បីប្រឆាំងនឹងការ បំពុលបរិស្ថាន និង ការបំផ្លិចបំផ្លាញអេកូឡូស៊ី ។ គោលដៅនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ជាអង្គពីរដែលមាន ភាពប្រទាក់ក្រឡាគ្នា ព្រមទាំងរួមគ្នាបើកជំពូកថ្មី នៃការលើកកម្ពស់បៃតង ភាពយ៉ាងពេញលេញ ដល់ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុង ទៅក្នុងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

៧ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ ថែមទាំងជាការសិក្សាយ៉ាងស៊ីជម្រៅពីទស្សនវិជ្ជា របស់លោក Xi Jinping ដែលបញ្ជាក់យ៉ាងច្បាស់ តាមបែបវិទ្យាសាស្រ្តថា បរិស្ថានអេកូឡូស៊ីល្អ គឺជាអត្ថប្រយោជន៍រួមបំផុត ចំពោះសុខុមាលភាពរបស់មនុស្សជាតិ។ ការផ្តល់អាទិភាពដល់ការ ដោះស្រាយបញ្ហាបំពុលបរិស្ថាន ដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស គឺជាគោលដៅដែលមនុស្សជាតិ ត្រូវសហការរួមគ្នាស្របតាមខ្លឹមសារ ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀង ប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ។ ពីចំណែករបស់ប្រទេសចិន ការកសាងអរិយធម៌អេកូឡូស៊ី មានសារៈសំខាន់ជាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព នៃប្រជាជាតិចិន ហើយត្រូវបានចារឹកនៅក្នុងខ្លឹមសារ ដ៏សំខាន់ដូចមានចែង នៅក្នុងស្មារតី នៃសមាជ លើកទី១៨ របស់បក្សកុម្មុយនិស្តចិន ដោយបានផ្តល់នូវគតិយ៉ាងជ្រាលជ្រៅទាក់ទងនឹងអរិយធម៌ អេកូឡូស៊ីដើម្បីគាំទ្រ ដល់កិច្ចការពារបរិស្ថាន ហើយត្រូវបានកត់បញ្ចូល ទៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
៧ឆ្នាំមកនេះ ដោយផ្តើម ពីឆ្នាំ២០១៨ ប្រទេសចិនបានតម្រង់ទិស ដល់ការដាក់ចេញនូវផែនការ៥ឆ្នាំជាទៀង ទាត់របស់ខ្លួន ជាពិសេសផែនការ៥ ឆ្នាំលើកទី១៤ (ឆ្នាំ២០២១-ឆ្នាំ២០២៥) បាននិងកំពុងអនុវត្តគោលការណ៍ណែនាំ ដើម្បីគ្រប់គ្រងការបំពុលខ្យល់ ទឹក និងដី ឈានក្នុងជំហាន យ៉ាងស្វាហាប់ ដោយសម្រេចបានមុនការមកដល់នូវ របៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។ ការណ៍នេះ ប្រទេសចិន បានផ្តល់នូវការធានាយ៉ាងរឹងមាំ តាមរយៈការរៀបចំស្ថាប័នល្អបំផុត និងប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងបំផុត ស្របតាមគោលការណ៍ នីតិរដ្ឋក្នុងវិស័យសំខាន់ៗប្រឆាំងនឹងបញ្ហា បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង របស់ប្រទេសចិនក្នុងយុគសម័យថ្មី ដែលនឹងរួមចំណែកយ៉ាងសកម្ម ដល់វឌ្ឍនភាពបរិស្ថានវិទ្យានៅក្នុងប្រទេសចិន ព្រមទាំងជំរុញល្បឿននៃការអភិវឌ្ឍប្រកបដោយចីរភាពសកលដោយយកគំរូភាពពីប្រទេសចិន។ ជាក់ស្តែងផ្ទៃដី ដែលមានដើមឈើលូតលាស់ប្រមាណ២៥%ក្នុងប្រទេសចិន ការរួមចំណែករបស់ប្រទេសចិនក្នុងការអភិរក្សជីវចម្រុះ និងកិច្ចការពារសត្វ ដែលស្ថិត នៅក្នុងបញ្ជីសត្វជិតផុតពូជ ព្រមទាំងសត្វកម្រដូចជាដំរីអាស៊ី ជាសក្ខីភាពនិងជាទឡ្ហីករណ៍គូស រំលេចយ៉ាងប្រត្យក្សពីគោលនយោបាយ ឥតផ្លាស់ប្តូរបស់ប្រទេសចិនលើការងារការពារបរិស្ថានជូនដល់ពិភពលោក។
១៨ ឧសភា ២០១៨ បានត្រួសត្រាយផ្លូវ ដល់១៥ សីហា ២០២៣ ក្នុងការកំណត់ជាទិវាជាតិអេកូឡូស៊ី ហើយជាយន្តការសកល ដែលពិភពលោកបាននិងកំពុងរៀនសូត្រ ពីបទពិសោធន៍របស់ប្រទេសចិន ហើយដែលសហគមន៍ អន្តរជាតិបានប្តេជ្ញាចិត្ត ធ្វើការរួមគ្នាជាមួយប្រទេសចិន លើការកសាងអរិយធម៌អេកូឡូស៊ីសកល និង រួមគ្នាប្រកៀកស្មារយ៉ាងខ្លាំងក្លាដល់អភិបាលកិច្ចបរិស្ថានសកល ដើម្បីឈានទៅរកដំណោះស្រាយ ទូទាំងពិភពលោក សម្រាប់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈបទពិសោធន៍ប្រកបដោយគរុសភា នៃប្រាជ្ញាចិន លើដោះស្រាយប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។ បញ្ញត្តិ«ប្រទេសចិនស្អាត» និង «ការស្តារនិងអភិវឌ្ឍជនបទគ្រប់ជ្រុងជ្រោយ» នៅក្នុងប្រទេសចិន បានចាក់បញ្ចូល នូវអរិយធម៌អេកូឡូស៊ីដែលជាមាគ៌ាឆ្ពោះទៅកាន់ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយដែលប្រជាជនចិន គ្រប់រូបយល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ី ប្រៀបដូច ជាថែរក្សាកែវនេត្រារបស់ខ្លួន» ។ កិច្ចបង្កើនល្បឿនដល់អរិយធម៌អេកូឡូស៊ី ស្របតាមគោលគំនិតរួម របស់ប្រជាជន គឺជាអភិបាលកិច្ចប្រទេសចិន ស្របតាមខ្លឹមសារជាសារវន្ត នៃប្រជាធិបតេយ្យតាមបែបផែនចិន និងជាគោលបំណងដើម របស់បក្សកុម្មុយនិស្តចិន ដែលបម្រើជាប់ជានិច្ច នូវផលប្រយោជន៍របស់ប្រជាជន ស្របនឹងទស្សនវិជ្ជារបស់លោក Xi Jinping ថា «អ្វីដែលប្រជាជនចូលចិត្ត ត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»។
ជារួម ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ (១៨ ឧសភា ២០១៨ – ២០២៥) ប្រទេសចិនបានខិតខំប្រឹងប្រែងយ៉ាង ទូលំទូលាយក្នុងការលើកកម្ពស់ ការអភិវឌ្ឍបៃតងភាព និងសេដ្ឋកិច្ចបៃតងដោយពង្រីកឧស្សាហកម្មដើរដោយថាមពល ស្អាតប្រកបដោយការ ធានាលើសន្តិសុខថាមពល និងប្រគល់មេឃពណ៌ខៀវ ដល់ប្រជាជនចិន ព្រមទាំងខិតខំប្រឹងប្រែងយ៉ាងជាប់លាប់ជានិច្ចក្នុងការកែលម្អបរិស្ថានរស់នៅ និងថែរក្សាទេសភាព ដ៏ស្រស់ស្អាត នៅក្នុងជនបទចិន ដើម្បីសន្តិសុខស្បៀង និងធានាការចែករំលែកគំរូភាព ដល់សហគមន៍អន្តរជាតិពីបទពិសោធន៍ យ៉ាងជោគជ័យស្តីពីការអភិវឌ្ឍន ប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំងនៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន