អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

សហរដ្ឋអាមេរិក​ហាក់​​​បង្ហាញ​សញ្ញា​បង្កើន​សម្ពាធ​ដល់រុស្ស៊ី តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ ដែល​ជា​ផ្នែក​មួយ​​​​​​ដាក់សម្ពាធ​​ជាថ្មី​ដល់​​​​វិមានក្រឹមឡាំង ឲ្យ​សុខចិត្ត​ចូល​តុ​ចរចា​... The post អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​ appeared first on Kampuchea Thmey Daily.

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

​ក្រោយ​​​​​សម្រេច​បាន​នូវកិច្ច​ព្រម​ព្រៀង​​​​រ៉ែ​ដ៏សំខាន់​​ជា​មួយអ៊ុយក្រែន​ ដែលសហរដ្ឋអាមេរិក​​ចង់បាន​​​​ចាប់​តាំ​ង​ពី​ចូលកាន់​អំណាច​ ក្រោម​រដ្ឋបាល​ប្រធានាធិបតី​​ ដូណាល់ ត្រាំ មាន​សេចក្តីរាយការណ៍​​ថា ​សហរដ្ឋអាមេរិក​ហាក់​​​បង្ហាញ​សញ្ញា​បង្កើន​សម្ពាធ​ដល់រុស្ស៊ី តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ ដែល​ជា​ផ្នែក​មួយ​​​​​​ដាក់សម្ពាធ​​ជាថ្មី​ដល់​​​​វិមានក្រឹមឡាំង ឲ្យ​សុខចិត្ត​ចូល​តុ​ចរចា​ដើម្បី​រកដំណោះស្រាយ​បញ្ចប់សង្គ្រាម​។

ប្រធានាធិបតី សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ​។ White House

សារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សីក្នុងន័យបង្កើនសម្ពាធលើទីក្រុងមូស្គូក្នុងដំណាក់កាលនៃកិច្ចចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

​​រដ្ឋបាល​សហរដ្ឋអាមេរិក​និង​អ៊ុយក្រែន​ បាន​ចុះ​ហត្ថលេខា​​ត​​លើ​​កិច្ច​ព្រម​ព្រៀង​រ៉ែ​​ជាមួយ​អ៊ុយក្រែន​នៅ​ថ្ងៃទី​៣០ខែ​​​មេសា ចំថ្ងៃ​ទី​១០០​នៃ​ការ​ឡើង​កាន់​អំណាច​​របស់​លោក ដូណាល់ ត្រាំ ដែល​បាន​សន្យា​​​ក្នុងពេល​ឡើង​កាន់​អំណាច​ដំបូង​ថា នឹង​នាំ​​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន​ក្នុង​រយៈពេល​១០០​ថ្ងៃ។

រដ្ឋមន្ត្រី​រតនាគារ​សហរដ្ឋអាមេរិក​ និង​ រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​​​​អ៊ុយក្រែន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀងរ៉ែ​​។​ Reuters

​​ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​រវាង​សហរដ្ឋអាមេរិក និង​អ៊ុយក្រែន​​ដែលសម្រេច​បាន​ចុង​ក្រោយ​នេះ បាន​បង្ក​ការ​ខឹង​សម្បារ​ដល់​វិមាន​ក្រឹម​ឡាំង​និងបង្ហាញ​ការ​ប្រតិកម្ម​ដោយ​ប្រុង​ប្រយ័ត្ន​ បន្ទាប់​ពី​ការ​ចរចា​មិន​ជោគជ័យ​​ជាមួយសហរដ្ឋអាមេរិក​ក្នុង​ដំណើរ​ស្វែងរកដំណោះស្រាយ​សង្គ្រាម​​នៅ​អ៊ុយក្រែន​។

​តាមសេចក្តី​រាយការណ៍ គោលដៅ​នៃការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​គឺ​មានសក្តានុពល​សំដៅ​លើ​ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ដែលគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនធំៗដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ និងវិស័យធនាគារ។

រ៉យទ័រ​ បានរាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ នឹងចុះហត្ថលេខាលើកញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះឬយ៉ាងណា នោះទេ ព្រោះ​កន្លង​មក​ សហរដ្ឋអាមេរិក​ហាក់​បង្ហាញ​​​ជំហរទន់ភ្លន់​ក្នុង​ការ​​​ធ្វើការងារជាមួយរុស្ស៊ី ដោយ​ចង់ឲ្យ​រុស្ស៊ី​ងាក​ទៅ​កាន់តុចរចា​​ជាមួយអ៊ុយក្រែន ដោយ​ទទួលយក​​បទឈប់បាញ់​រយៈពេល​៣០ថ្ងៃ​ជាមួយអ៊ុយក្រែន​។​

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ធ្លាប់បាននិយាយថា អាមេរិកមិនដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេ ព្រោះមិនចង់បង្កគ្រោះថ្នាក់ដល់កិច្ចចរចាដោះស្រាយជម្លោះ។ នៅថ្ងៃទី ២៤ខែមេសា ប្រធានាធិបតី​ ត្រាំ បាននិយាយថា លោកចង់ផ្តល់ចម្លើយក្នុងមួយសប្តាហ៍ នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃសកម្មភាពដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី៕​

ដោយ រ៉ាន់ រើយ​

The post អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​ appeared first on Kampuchea Thmey Daily.