អ្នកគាំទ្រសរសើរទង្វើល្អរបស់ នេន ទុំ ក្រោយឃើញសកម្មភាពច្រៀងលក់នំជួយបុរសពិការម្នាក់

ភ្នំពេញ:អ្នកគាំទ្រនិងលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនពិសេសអ្នកធ្វើដំណើរតាមផ្លូវបាននាំគ្នាស្ញើចសរសើរចំពោះទង្វើរដ៏ល្អ The post អ្នកគាំទ្រសរសើរទង្វើល្អរបស់ នេន ទុំ ក្រោយឃើញសកម្មភាពច្រៀងលក់នំជួយបុរសពិការម្នាក់ appeared first on Kampuchea Thmey Daily.

អ្នកគាំទ្រសរសើរទង្វើល្អរបស់ នេន ទុំ ក្រោយឃើញសកម្មភាពច្រៀងលក់នំជួយបុរសពិការម្នាក់

អ្នកគាំទ្រនិងលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនពិសេសអ្នកធ្វើដំណើរតាមផ្លូវបាននាំគ្នាស្ញើចសរសើរចំពោះទង្វើរដ៏ល្អរបស់តារាចម្រៀងរ៉េប នេន ទុំ បន្ទាប់ពីឃើញតារាចម្រៀងរូបនេះ ចេញមុខច្រៀងលក់នំជួយបុរសពិការម្នាក់នៅតាមភ្លើងស្តុប។

តារាចម្រៀងរ៉េបល្បីឈ្មោះ នេនទុំ មួយរយ:នេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកខ្វះខាតជនពិការច្រៀងនៅតាមភ្លើងស្តុប ព្រមទាំងអ្នកសិល្ប:ចាស់ជរាជួបការលំបាកជាដើម។

តួយ៉ាងពេលនេះ គេឃើញតារាចម្រៀងនេនទុំ បានបង្ហាញវត្តមានច្រៀង ដើម្បីជួយលក់នំបុរសពិការម្នាក់ដែលកំពុងលក់នំតាមផ្លូវ និងភ្លើងស្តុប ដើម្បីបានប្រាក់កម្រៃចិញ្ចិញជីវិតដោយមិនលើកដៃសំពះសុំគេឡើយ។

ទង្វើមនុស្សធម៌របស់ នេនទុំ ក៏តែងទទួលបានការគាំទ្រនិងការស្ញើចសរសើរពីសំណាក់ម ជ្ឈដ្ឋានមហាជនមួយចំនួន។ជាមួយគ្នានេះដែរ ក្រៅពីការសរសើរទឹកចិត្តរបស់លោក នេនទុំ ក្នុងនាមទឹកចិត្តខ្មែរជួយខ្មែរគេក៏ឃើញមានបងប្អូនពលរដ្ឋខ្មែរមួយចំនួនដែលបានធ្វើដំណើរឆ្លងកាត់ទីនោះបាននាំគ្នាឈប់ជួយទិញនំបុរសពិការរូបនោះអស់ផងដែរ។ ខណ: នេនទុំ បានបង្ហាញអារម្មណ៍រំភើប ពិសេសគឺកោតសរសើរបុរសរូបនោះខំប្រឹងតស៊ូដើម្បីចិញ្ចឹមជីវិត៕ ចាន់រ៉ា

Oplus_131072

The post អ្នកគាំទ្រសរសើរទង្វើល្អរបស់ នេន ទុំ ក្រោយឃើញសកម្មភាពច្រៀងលក់នំជួយបុរសពិការម្នាក់ appeared first on Kampuchea Thmey Daily.