មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ

អ្នកដែលកើតក្នុងខែទាំង ៤ នេះ ច្រើនតែជាមនុស្សឧស្សាហ៍ព្យាយាមនៅក្នុងវ័យក្មេង ហើយពួកគេនឹង... The post មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ appeared first on Kampuchea Thmey Daily.

មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ

អ្នកដែលកើតក្នុងខែទាំង ៤ នេះដោយរាប់ទៅតាមតាមច័ន្ទគតិ ច្រើនតែជាមនុស្សឧស្សាហ៍ព្យាយាមនៅក្នុងវ័យក្មេង ហើយពួកគេនឹងមានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិក្នុងវ័យកណ្តាល ឬនៅពេលពួកគេឈានដល់វ័យចាស់។

រូបភាព៖ AI

ទី១ មនុស្សដែលកើតក្នុងខែទីមករា

ខែមករាតាមច័ន្ទគតិគឺជាពេលវេលាដែលរដូវរងាត្រជាក់ជិតដល់ទីបញ្ចប់ ហើយនិទាឃរដូវកំពុងខិតជិតមកដល់។ គេ​ថា​អ្នក​កើត​ក្នុង​ខែ​នេះ ​ច្រើន​តែ​មាន​ភាព​ឆ្លាត​វៃ និង​ឧស្សាហ៍​ព្យាយាម។ ពួកគេយល់ពីការពិតថា ការងារលំបាកអាចសម្រេចបាន ដរាបណាយើងតស៊ូនិងខិតខំ ហើយមិនថាពួកគេជួបប្រទះការលំបាកអ្វីនោះទេ ក្រុមនេះអាចស្វែងរកដំណោះស្រាយតាមរយៈការខិតខំប្រឹងប្រែង និងបញ្ញាផ្ទាល់តែម្ដង។

ប្រភេទបុគ្គលិកលក្ខណៈនេះ ជួយឲ្យមនុស្សដែលកើតក្នុងខែ១ រីកចម្រើនជាលំដាប់ក្នុងអាជីព និងប្រមូលបាននូវទ្រព្យសម្បត្តិយ៉ាងច្រើនហួសប្រមាណក្នុងជីវិត។ លើសពីនេះ នៅពេលឈានដល់វ័យចាស់ ពួកគេមិនត្រឹមតែមានទ្រព្យសម្បត្ដិច្រើនក្រៃលែងប៉ុណ្ណោះទេ ថែមទាំងទទួលសុខភាពផ្លូវចិត្តល្អ និងអាយុយឺនយូរថែមទៀតផង។

ទី២ មនុស្សដែលកើតនៅខែទីមីនា

តាមហោរាសាស្ត្រ អ្នកដែលកើតក្នុងខែមីនា ជាមនុស្សស្លូតបូត ប្រយ័ត្នប្រយែងក្នុងការងារ។ ពួកគេមានសមត្ថភាពនិងសក្តានុពលភាពជាអ្នកដឹកនាំដ៏រឹងមាំ។ ថ្វីបើមានដើមកំណើតពីកន្លែងតូចតាចដោយ ក៏សក្ដានុពលនាពេលអនាគតរបស់មនុស្សដែលកើតនៅវេលាតាមច័ន្ទគតិនេះ គឺធំធេងណាស់។

ពួកគេអាចកសាងអាជីពនៅវ័យក្មេង ហើយបន្ទាប់ពីអាយុ ៣៥ ឆ្នាំ មនុស្សកើតក្នុងខែ៣ បានដឹងយ៉ាងច្បាស់ថា ពួកគេចង់បានអ្វី។ ពួកគេមានគោលដៅមហិច្ឆតា និងឧត្តមគតិដ៏ខ្ពង់ខ្ពស់ណាស់។ មិនថាអភិវឌ្ឍក្នុងវិស័យអ្វីនោះទេ អ្នកដែលកើតក្នុងខែនេះ នឹងក្លាយជាអ្នកមានបំផុតដោយទទួលបានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ និងទទួលបានភាពជោគជ័យដ៏អស្ចារ្យទៅថ្ងៃមុខ។

ទី៣ មនុស្សដែលកើតក្នុងខែតុលា

មនុស្សដែលកើតក្នុងខែ១០ ប្រៀបបាននឹងផ្លែឈើសរទរដូវ (រដូវស្លឹកឈើជ្រុះ) បន្ទាប់ពីឆ្លងកាត់ការនឿយហត់ ក្នុងរដូវផ្ការីក និងរដូវក្តៅ ទីបំផុតគឺជារដូវច្រូតកាត់និងរំហើយក៏មកដល់។ ពួកគេកើតមកមាននិស្ស័យស្ថិរភាព និងចាស់ទុំ អាចរក្សាភាពស្ងប់ស្ងាត់ និងមិនបាត់បង់ភាពអត់ធ្មត់នោះទេ ទោះកំពុងធ្វើអ្វីក៏ដោយ។

មនុស្សដែលកើតក្នុងខែ១០ ក៏មានភាពវៃឆ្លាតផងដែរ។ ពួកគេពូកែក្នុងការសង្ខេបបទពិសោធន៍ មេរៀន និងរៀនពីការបរាជ័យ ដើម្បីកែលម្អខ្លួនឯងឥតឈប់ឈរ។ ជាងនេះទៅទៀត ពួកគេមានអត្ថប្រយោជន៍ធំជាពិសេសនោះគឺថា ចេះដឹងគុណ និងការគោរពដលអ្នកធ្លាប់ជួយកន្លងមក។

ដោយសារមនុស្សខែតុលាមានមនោសញ្ចេតនាខ្ពស ទើបធ្វើឲ្យគេគិតថារាល់ការជួបគ្នាក្នុងជីវិតគឺជាជោគវាសនា រាល់ជំនួយគឺជាការពេញចិត្ត ដូច្នេះហើយពួកគេតែងតែដឹងគុណ និងស្រលាញ់គ្រប់យ៉ាងនៅចំពោះមុខជានិច្ច។

លើសពីនេះការ​គិត​និង​ភាព​វៃឆ្លាត​ទាំងនេះ​ហើយ ទើប​មនុស្ស​កើត​ក្នុង​ខែ​១០ តែង​តែ​អាច​ទទួល​បាន​សមិទ្ធផល​ច្រើន​ក្នុង​ជីវិត។ ពួកគេមិនត្រឹមតែមានអាជីពជោគជ័យ និងគ្រួសារដែលមានសុភមង្គលប៉ុណ្ណោះទេ ពួកគេក៏អាចរីករាយនឹងភាពស្រស់ស្អាតនៃជីវិតនៅពេលទំនេរផងដែរ។

ទី៤ មនុស្សដែលកើតក្នុងខែធ្នូ

ខែធ្នូគឺជាខែចុងក្រោយនៃឆ្នាំ និងជាការចាប់ផ្តើមនៃឆ្នាំថ្មី។ អ្នកដែលកើតក្នុងខែនេះ មានចរិតស្ថិរភាព ចេះអនុវត្ត និងចេះដឹងគុណចំពោះសុភមង្គលដែលគេមានសព្វថ្ងៃ។

ពួកគេដឹងយ៉ាងច្បាស់អំពីការពិតថា ភាពសុខដុមក្នុងគ្រួសារនាំទៅរកភាពរុងរឿង ការឲ្យតម្លៃនៃភាពសុខដុមក្នុងគ្រួសារហើយខិតខំបង្កើតបរិយាកាសគ្រួសារដ៏កក់ក្តៅ និងនាំតែរឿងសប្បាយរីករាយដល់មនុស្សគ្រប់គ្នា។ ក្នុងការស្វែងរកអាជីពវិញ ក្រុមនេះច្រើនតែរក្សាចិត្តត្រជាក់ និងធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញាដ៏ឈ្លាវៃបំផុត។

ក្នុងវ័យចំណាស់អ្នកដែលកើតក្នុងខែ ១២ ច្រើនតែរីករាយនឹងការហ៊ុំព័ទ្ធដោយកូនៗនិងចៅៗ ហើយជាការពិតណាស់ពួកគេរីករាយក្នុងជីវិតច្រើន ទើបធ្វើឲ្យអាយុមនុស្សកើតក្នុងខែធ្នូកានតែយឺនយូរ៕

រូបភាព៖AI

គ្រូ ណុប

ចុចអាន៖មនុស្សស្រីកើតក្នុងឆ្នាំ​ទាំង ៥ តែងមាន​ចរិត​ក្លាហាន​ជាង​បុរស រស់មិន​​ពឹងលើអ្នកណាឡើយ

The post មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ appeared first on Kampuchea Thmey Daily.