បម្រាមធ្វើដំណើររបស់ ត្រាំ ចូលជាធរមាន ចំពេល LA កំពុងផ្ទុះកុបកម្មធ្ងន់ធ្ងរ

បម្រាមរបស់លោក ដូណាល់ ត្រាំ ដែលហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២មិនឲ្យជាន់ដីអាមេរិក បានចូលជាធរមានហើយនៅថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥... The post បម្រាមធ្វើដំណើររបស់ ត្រាំ ចូលជាធរមាន ចំពេល LA កំពុងផ្ទុះកុបកម្មធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

បម្រាមធ្វើដំណើររបស់ ត្រាំ ចូលជាធរមាន ចំពេល LA កំពុងផ្ទុះកុបកម្មធ្ងន់ធ្ងរ

បម្រាមរបស់លោក ដូណាល់ ត្រាំ ដែលហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២មិនឲ្យជាន់ដីអាមេរិក បានចូលជាធរមានហើយនៅថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥ ខណៈទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា កំពុងផ្ទុះកុបកម្មធ្ងន់ធ្ងរ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ លោក ត្រាំ បានចុះហត្ថលេខាលើបម្រាមនេះ ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ។

ប្រទេសចំនួន១២ ដែលជាប់ក្នុងបញ្ជីពណ៌ក្រហមហាមចូលអាមេរិកដាច់ខាត មានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ 

យ៉ាងណា ក្រៅតែពីប្រទេសខាងលើ ប្រទេសចំនួន៧ទៀតដូចជា៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡា ក៏ត្រូវជាប់ក្នុងបញ្ជីពណ៌ទឹកក្រូចផងដែរ ដែលមានន័យថា ហាមឃាត់ផ្នែកខ្លះ។

កុបកម្មនៅទីក្រុង Los Angeles (រូបថត៖ Reuters)

ការចូលជាធរមាននៃបម្រាមនេះ គឺស្របពេលបាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ នៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រែក្លាយទៅជាអំពើហិង្សា បង្ខំឲ្យប្រធានាធិបតីអាមេរិក ប្រើកម្លាំងដើម្បីបង្ក្រាប។

លោក ត្រាំ បានសម្រេចបញ្ជូនឆ្មាំជាតិ ២ ០០០នាក់ទៅបង្ក្រាបកុបកម្ម និងចេញបញ្ជាឲ្យចាប់ខ្លួនរាល់អ្នកទាំងឡាយណា ដែលពាក់ស្រោមមុខទៀតផង។

កុបកម្មនេះផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បើកប្រតិបត្តិការជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនេះ ខណៈអភិបាលរដ្ឋលោក Gavin Newsom ជំរុញឲ្យលោក ត្រាំ ដកបញ្ជាដាក់ពង្រាយកងទ័ពវិញ ហើយថែមគំរាមប្តឹងរដ្ឋបាលទៀតផង ជុំវិញអ្វីដែលលោកហៅថាជា «ទង្វើខុសច្បាប់»៕

អត្ថបទ៖ សុខ សុវណ្ណ

The post បម្រាមធ្វើដំណើររបស់ ត្រាំ ចូលជាធរមាន ចំពេល LA កំពុងផ្ទុះកុបកម្មធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.