តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនឧត្តមសេនីយ៍មួយរូប ពីបទប៉ុនប៉ងសូកប៉ាន់
ករណីឈ្មោះសម្បត្តិ កុសល នេះគឺខាងអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនក្នុងរឿង... The post តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនឧត្តមសេនីយ៍មួយរូប ពីបទប៉ុនប៉ងសូកប៉ាន់ appeared first on Kampuchea Thmey Daily.

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងខេត្តបន្ទាយមានជ័យជាបណ្ដោះអាសន្ន ពីបទប៉ុនប៉ងសូកប៉ាន់ និងបទប្តឹងបរិហារដោយភូតកុហក។

បើយោងតាមដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់លោក ភុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ការសម្រេចរបស់តុលាការ ធ្វើឡើងពីបទពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ និងពីបទប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤។
មន្ត្រីតុលាការខេត្តសៀមរាបបានឲ្យដឹងថា ករណីឈ្មោះ សម្បត្តិ កុសល នេះគឺខាងអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនក្នុងរឿង ព្រមទាំងជនត្រូវចោទ មកកាន់តុលាការខេត្តសៀមរាប ដើម្បីបន្តនៅតែវិធី៕

អត្ថបទ៖ជុន កុសល
The post តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនឧត្តមសេនីយ៍មួយរូប ពីបទប៉ុនប៉ងសូកប៉ាន់ appeared first on Kampuchea Thmey Daily.